ថ្មីចែស! បងប្រុសម្នាក់ ធ្វើគម្រប់ខួបកំណើត ៥ឆ្នាំ អោយរាជសីហ៍ដ៏ស្រស់ស្អាត ដែលមានតម្លៃរហូតដល់ទៅ

79

ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយបុរស​ម្នាក់​រស់​នៅ​ខេត្ត​កំពង់ចាម ​បាន​ធ្វើ​ខួប​កំណើត​ឲ្យ​គោ​បា​របស់​ខ្លួន ​រួច​បង្ហោះ​រូប​ថត​ពិធី​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​រហូត​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ងាក​មក​ចាប់​អារម្មណ៍ ​និង​ទទួលសារ​ជូន​ពរ​ជា​បន្ត​បន្ទាប់​ផង​ដែរ។ ការ​តុប​តែង​ក្នុង​ពិធី​នោះ​មាន​ចង​ប៉េងប៉ោង​ចម្រុះ​ពណ៌​យ៉ាង​ច្រើន ​អម​ជាមួយ​នំខេក​ធំ​មួយ​កម្ពស់​២ជាន់ និង​មាន​ភេសជ្ជៈ​ផ្សេង​ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក ប្រភព​ពី​ម្ចាស់​គោ​បាន​បញ្ជាក់​ថា ​ខួប​នេះ​ជា​គម្រប់​ខួប​កំណើត ៥ឆ្នាំ​របស់​គោ​បា​ខ្លួន ដែល​មាន​ឈ្មោះ រាជសី​ការ៉េមួយ ​ហើយ​វា​បាន​ជួយ​បង្កើត​ចំណូល​ដល់​គ្រួសារ​លោក​យ៉ាង​ច្រើន ហើយ​ពេល​នេះ​តម្លៃ​ខ្លួន​វា​ត្រូវ​គេ​ឲ្យ ៨ ម៉ឺន​ដុល្លារ​ទៅ​ហើយ តែ​លោក​មិន​ព្រម​លក់។ ​ប្រភព​ដដែល​បន្ត​ថា

គោ​នេះ​លោក​ចិញ្ចឹម​តាំង​តែ​ពី​តូច​ជា​កូន​កាត់ ដោយ​មេ​វា​ពូជ​គោ​ខ្មែរ ហើយ​បា​វា​ជា​ពូជ​អ៊ីនឌូប្រេស៊ីល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ ម្ចាស់​គោ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ខាង​លើ ដែល​ប្រើ​គណនី​ហ្វេសប៊ុក​ឈ្មោះ Sokhy Oppa បាន​សរសេរ​រៀប​រាប់​ថា ៖«រីករាយខួប​កំណើតគម្រប់ ៥ ឆ្នាំរបស់រាជសីហ៍1111! Happy birthday To My Love Reachsey1111. ពិតជាគោបា​ឱ្យកូនល្អៗ​ស្រលាញ់ពេញ​បេះដូង ហើយក៏សូមជូន​ពរពុកម៉ែ​អ៊ុំពូមីងបងប្អូន ជាពិសេស​លោ​កគ្រូ​តា​ចាស់ៗ​ដែលបាន​ឆាត និងខលមក​ជជែកលេង ​និងសរសើរ​ចំពោះរាជសីហ៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមឱ្យពួកគាត់​ជួបតែ​សុខសុភមង្គល​រកស៊ីទទួល​ទានកាន់តែ​ចម្រុងចម្រើន។

អរគុណ​ច្រើន​ៗនិងធំៗ ដែល​បាន​ដឹកមេពី​ទីជិតឆ្ងាយមក​បង្កាត់​ជាមួយរាជសីហ៍1111ណា! សូមឱ្យ​ទទួលបាន​កូនល្អៗទាំង​អស់គ្នាណា​បងប្អូនទីតាំង​បង្កាត់មេ​ឃុំអង្គរបាន​ទី៦ ស្រុក​កងមាស​ ខេត្តកំពង់ចាម»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«រាជសីហ៍ឡើង​តម្លៃខ្លួន 80000$ ហើយប៉ុន្តែខ្ញុំ​មិនលក់ទេ! រូបនេះ​ជារូបរាជសីហ៍​ពីតូចមក​ដល់ឥលូវ! ឃើញបង​ប្អូនឆាតមកសុំទិញ រូបកាលវានៅ​ស្ទាវចង់ចែក​ទុកជាន់! កុំឱ្យយល់​ច្រលំថា​គោផ្សេង​គ្នា គឺគោតែ​មួយទេបងប្អូន! អរគុណ​សម្រាប់​ការស្រលាញ់»!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់​ពី​ឃើញ​ការ​បង្ហោះ​ខាង​លើ ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន​ចូល​មក​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ថា៖ «របស់នាំ​សំណាង​នាំលាភ ធ្វើឲ្យម្ចាស់​រីកចម្រើន តែងតែទទួល​បានកា​រស្រលាញ់ពីម្ចាស់ ដូចម្ចាស់​គោបាម្នាក់ គាត់បាន​ធ្វើបុណ្យឲ្យ​គោ​របស់គាត់ ពេលដែល​វាស្លាប់ទៅ ហើយក៏ជូនពរ​រាជសីហ៍មាន​សុខភាពល្អ ស្អាត សង្ហា ហើយម្ចាស់​គោមេ ស្រឡាញ់ច្រើនៗ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«គ្រាន់បើជាងខ្ញុំហើយ រាជសីហ៍ ៥ឆ្នាំសោះ ម្ចាស់ខួប​កំណើត​ឲ្យ ឯងនេះ ២០ហើយមិនស្គាល់​ជាតិខួប​កំណើត​សូម្បីម្ដង​ច្រណែន​គោណាស់។ ​ជូនពរ​កូនអាយុវែង ម្ចាស់មានមេត្តា​ចំពោះកូនរហូត​ចាស់​ជរាអស់បុណ្យ។រីករាយថ្ងៃ​កំណើត​ រាជសីហ៍​ ជូនពរអោយ​រាជសីហ៍​ឡើងគីឡូ​ ខ្លាញ់ច្រើន​ ឆាប់ធំ​ឆាប់ធាត់​ មានសប្បុរ​ជ្រះថ្លា​ និយាយរួម​ទៅខែក្រោយ​នេះ​ បុណ្យទាន​ច្រើនណាស់​ សូម​សំណាងល្អ»៕