ច្បាស់ការហើយ! ទីបំផុត Noly ចេញមុខទម្លាយពីទំនាក់ទំនងរវាងអ្នកនាង Naafah យ៉ាងច្បាស់ៗថា

31

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា បើគិតមកដល់ពេលនេះ រយៈពេលជិត ២ ឆ្នាំ មកហើយ ដែលម្ចាស់បទ «លក់គោយន្ត» លោក Noly បានបញ្ចប់ភាពនៅលីវ រៀបការនឹងភរិយាជាអ្នកបាត់ដំបងកាលពីអំឡុងខែ តុលា ឆ្នាំ ២០២០ កន្លងទៅ។ ក្រោយរៀបការហើយនោះ លោក Noly ក៏ទទួលបានចំណងដៃកូនប្រុសដ៏ស្អាតមួយរូបមានអាយុប្រមាណជិត ១ ឆ្នាំ ហើយ ដោយលោកបានដាក់ឈ្មោះថា ណូលី ណាកេរ្ដិ៍។ដោយឡែក មួយរយៈចុងក្រោយនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏បានចាប់អារម្មណ៍យ៉ាងខ្លាំង

ដោយប្រមាណជាកន្លះឆ្នាំទៅហើយ លោក Noly និង ភរិយា ហាក់មិនបានបង្ហាញសកម្មភាពជាលក្ខណៈគ្រួសារដូចមុន ពោលគឺម្នាក់ៗផុសរូបម្នាក់ឯង ថែមទាំងអមនឹងសារហាក់មានទំនាក់ទំនងបែកបាក់ថែមទៀតផង។ជាងនេះទៅទៀត បើក្រឡេកទៅមើលគណនី Tik Tok របស់ភរិយារបស់លោក Noly ក៏រមែងធ្លោយមាត់ថាខ្លួនជាមេម៉ាយថែមទៀតផង។យ៉ាងណាមិញ ក្រោយពីឃើញសកម្មភាពខាងលើនោះហើយ មហាជនជាច្រើនក៏បានដាក់ការសង្ស័យថា Noly និង ភរិយា បានលែងលះគ្នាហើយ

តែគ្រាន់តែតារាប្រុសរូបនេះ មិនទាន់ប្រកាសជាសាធារណៈនៅឡើយ។ជាក់ស្តែង នៅថ្ងៃ ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ម្ចាស់បទ «លក់គោយន្ត» លោក Noly ក៏បានប្រកាសជាផ្លូវការហើយ ថាលោក និង ភរិយាបានលែងលះគ្នាហើយ ដោយសារនោះ លោកបានរៀបរាប់ជាភាសាអង់គ្លេសថា៖ «I’m divorced with Naafah for long time ago! So we are not related. Please don’t confuse» ដោយមានន័យថា៖ «ខ្ញុំ បានលែងលះនឹង Naafah ជាយូរមកហើយ! ដូច្នេះ ពួកយើងគ្មានទំនាក់ទំនងអ្វីនឹងគ្នាទេ។ សូមមេត្តា កុំយល់ច្រឡំ»៕