ច្បាស់ការហើយ! ទីបំផុតខាងមន្ទីរពេទ្យ ចេញមុខស្រាយបំភ្លឺករណីស្ត្រីសម្រាលកូនបានតែ 3 ម៉ោង ក៏លាចាកលោកនេះ ចោលកូន អត់បានលាមួយម៉ាត់

64

ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានជ្រាបដឹងហើយថា ថ្មីៗ​នេះ​មាន​ការ​ចែក​ចាយ​អំពី​ស្ត្រី​ទើប​រៀប​អាពាហ៍ពិពាហ៍ ​និង​សម្រាល​កូន​លើក​ដំបូងម្នាក់ ​ប៉ុន្តែ​បាន​បាត់​បង់​ជីវិត​ត្រឹម​រយៈ​ពេល ៣ម៉ោង​ក្រោយ​សម្រាល​ប៉ុណ្ណោះ ខណៈ​ទារក​មានសុខភាពល្អប្រសើរ។ ​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ​ស្ត្រី​ខាង​លើ ​មាន​ក្ដី​សោក​ស្ដាយ​បំផុត និង​មិន​អស់ចិត្ត​ចំពោះ​ហេតុការណ៍​អកុសលមួយ​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្ដាយរបស់​ស្ត្រី​រងគ្រោះ​បាន​បង្ហោះ​សារ​ថា​«ពេលកូនសំរាលបុត្រ​ហើយម៉ាក់​សប្បាយចិត្ត តែ ៣​ម៉ោង​ក្រោយ​ម្តាយស្លុត​ចិត្តព្រោះតែពេទ្យ។ កូនស្រីខ្ញុំទៅគ្មាន​ថ្ងៃត្រលប់ បន្សល់ទុក​ចៅមួយ

ព្រោះតែ​គ្រូពេទ្យនៅ Orgkid កោះពេជ្រ»។ ភ្លាម​ៗ​បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​ដូច្នេះ ​ខាង​មន្ទីរ​ពេទ្យ​ Orchid Koh Pich Hospital​បាន​ចេញ​សេចក្ដី​ស្រាយ​បំភ្លឺ​ករណី​បណ្ដាល​ឲ្យ​ស្ត្រី​ជា​ម្ដាយ​បាត់​បង់​ជីវិត​ដូច​ខាង​ក្រោម​៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«សូមបង្ហាញជូន​ករណីកំរដែលអាច​កើតមានលើស្រ្តីមានផ្ទៃពោះ ឬ កំពុងសម្រាល ឬក្រោយសម្រាល​ដោយធម្មជាតិ​ឬដោយការវះកាត់។ ករណីការជ្រៀត​ទឹកភ្លោះរបស់កូនចូល​ក្នុងសសៃឈាម​សួតរបស់ម្តាយ​ដែលបង្ករជា​បញ្ហាធ្ងន់ធ្ងរដល់បាត់​បង់អាយុជីវិតរបស់ម្តាយ ឬទារក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រោគសញ្ញា ៖ ស្រ្ដីចុកទ្រូងឬពិបាកដកដង្ហើម។ មានការហើមសួតភ្លាមៗនោងធ្ងន់ធ្ងរ។ សម្ពាពឈាម​ធ្លាក់ចុះ​ភ្លាមៗ។ បាត់បង់ស្មារតីឬប្រកាច់ភ្លាមៗ។ ចង្វាក់បេះដូងកើនឡើងភ្មាមៗ។ ករណីខ្លះម្តាយ​មានធ្លាក់ឈាម​ធ្ងន់ធ្ងរដោយសា​រឈាមអត់កក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មូលហេតុ៖ដោយសារការជ្រៀតចូល​នៃបំណែកតូចៗ​នៃទឹកភ្លោះរបស់កូនចូលក្នុង​សសៃឈាមម្តាយហើយ

​ចូលទៅស្ទះនៅក្នុង​សសៃឈាមនៅក្នុងសួតរបស់ម្តាយធ្វើ​អោយម្តាយមានអាការះស្ទះសសៃ​ឈាមភ្លាមៗ​ហើយបណ្តាល​អោយគាំងបេះដូង (ភាគច្រើនស្លាប់ភ្លាមៗនៅនឹងកន្លែងដែល​មិនអាចអោយគ្រូពេទ្យ​សង្គ្រោះទាន់ពេលវេលាបានទេ)។ កត្តាហានិភ័យ៖ កើតមាន ១នាក់ក្នុងចំណោមស្រ្តីពពោះ10000នាក់ (1/10000នាក់)។ មកដល់បច្ចុប្បន្នគេ​មិនអាច​ដឹងបានពីមូលហេតុច្បាល់លាស់នៅឡើយទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផលវិបាក៖ ស្រ្តីមានការពិការនៅខួរក្បាលដោយសារមិនមានឈាមគ្រប់គ្រាន់ទៅចិញ្ចឹមខួក្បាល។

ការសម្រាកពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់រយះពេលយូរ។ កូនអាចស្លាប់ក្នុងពោះបើករណី​ស្ត្រីធ្វើទុកពេល​មិនទាន់បានសម្រាលទារក (កូនមិនទាន់បានសម្រាលចេញមក)។ អត្រាស្លាប់របស់ម្តាយ​ខ្ពស់ទោះបីជា​នៅក្នុងប្រទេសអភិវឌ្ឍន៍ដោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ករណីនេះជួបប្រទះ​រាល់គ្រប់សម្ភពទាំងអស់មិនថា នៅក្នុងប្រទេសកម្ពុជា​ឬក្រៅប្រទេសទេ ពេលដែល​កើតមាន​ករណីនេះឡើងគ្រូពេទ្យ​បានត្រឹមតែជួយសង្គ្រោះ​អស់ពីលទ្ធភាពតាម​តែអាចធ្វើបាន

លទ្ធផលយ៉ាង​ណាសម្រេចលើព្រំលិខិតទាំងស្រុង ពីព្រោះគ្រូពេទ្យមិនមែនជាទេវតា​ដែលអាចប្រោះ​មនុស្សបានទេ កើតចាស់ឈឺស្លាប់ជារឿងធម្មតាដែលមិនអាចជៀសរួចបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មន្ទីរពេទ្យអឃីត​មានសម្ភារះទំនើបគ្រប់គ្រាន់​សម្រាប់ក្នុងការជួយសង្គ្រោះ​នៅនឹងកន្លែងទាន់​ពេលវេលា ហើយបានធ្វើរោគ​វិនិឆ្ឆ័យត្រឹមត្រូវពីករណី​គ្រោះថ្នាក់កើតឡើង។ សូមមេត្តាកុំយក​ប្រពន្ធផ្សព្វផ្សាយ Facebook មកខមិនឬកាត់ក្តីលើ​គ្រូពេទ្យអោយសោះ។ មន្ទីរពេទ្យមានឯកសាយោង​និងភស្តុតាងគ្រប់គ្រាន់​សម្រាប់បកស្រាយជូន​លោកអ្នកតាម​តំរូវការ»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​