ក្រោយឃើញស្ថានភាពអ្នកនាងសឿ សុធារ៉ា គួរឱ្យអាណិតពេក ស្រាប់តែសូដា នីតា ប្រកាសលើកលែងបំណុលជិត ៥ ម៉ឺនដុល្លារ ហើយចូលបុណ្យ ៧ ថ្ងៃម្តាយក្នុងទឹកប្រាក់ចំនួន

50

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបានជ្រាបហើយថាពេលនេះ តារាសម្ដែង សឿ សុធារ៉ា កំពុងមានទុក្ខប៉ុនភ្នំ ដោយម្ដាយជាទីស្រឡាញ់របស់នាងបានទទួលមរណភាពកាលពីយប់ថ្ងៃទី ២៨ ឆ្លងចូលថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ ហើយពេលនេះពិធីបុណ្យសពក៏បានរៀបចំរួចរាល់ហើយដែរ ប៉ុន្ដែមានតែអ្នកសិល្បៈទៅចូលរួមដោយផ្ទាល់ត្រឹម ៥ ទៅ ៦ នាក់ប៉ុណ្ណោះ។រំឭកដល់ពិធីបុណ្យសព តាមរយៈលោក សាវិន ហ្វីលីព ដែលបានទៅដល់ពិធីបុណ្យសពម្ដាយតារាសម្ដែង សឿ សុធារ៉ា តាំងពីថ្ងៃដំបូងនោះ

បានឱ្យដឹងថា តារាស្រីរូបនេះគ្មានលទ្ធភាពរៀបចំពិធីបុណ្យសពជូនម្ដាយទេ គឺពឹងផ្អែកទៅលើចៅអធិការវត្តជាអ្នកចំណាយទាំងស្រុង តែក្រោយ សាវិន ហ្វីលីព ទៅដល់ទីតាំងពិធីបុណ្យសព និង បានបង្ហោះវីដេអូសម្ភាសនាង ក៏មានមិត្តភក្ដិ និង អ្នកគាំទ្រជាច្រើនបានចូលបុណ្យម្ដាយរបស់នាងបន្តបន្ទាប់។បើក្រឡេកទៅមើល អ្នកនាង សូដា នីតា ឯនោះវិញ បើទោះជាមិនមានវត្តមានក្នុងពិធីបុណ្យសពរបស់ម្តាយ សឿ សុធារ៉ា ក្តី

ប៉ុន្តែតារាស្រីរូបនេះបានធ្វើរឿងមួយឱ្យមហាជនសរសើរពីទឹកចិត្តរបស់នាងយ៉ាងខ្លាំង ដោយអ្នកនាង សូដា នីតា បានប្រកាសលើកលែងបំណុលប្រមាណជិត ៥ ម៉ឺនដុល្លារ ដែល សឿ សុធារ៉ា បានជំពាក់ចោលទាំងអស់ និង ថែមទាំងបានចូលបុណ្យសព ៧ ថ្ងៃ ម្តាយនាងចំនួន ៥០ ដុល្លារទៀត។អ្នកនាង សូដា នីតា បានរៀបរាប់ថា ៖

«នាងខ្ញុំ សូ ដានីតា សូមប្រកាសលើកលែងបំណុលដែលប្អូន សឿ សុធារ៉ា ជំពាក់លុយចំនួន ជិត ៥ ម៉ឺនដុល្លារកន្លងមក ដែលកំឡុងកាលខែ ០៧/ឆ្នាំ ២០២១ ប្អូន Sapoun Darapemean សឿ សុធារ៉ា បានលេង និង ដេញលេងតុងទីនជាមួយនាងខ្ញុំជាច្រើនខ្សែ ដោយដេញយកលុយចេញទៅចំនួនខាងលើ ហើយក៏មិនបានសងត្រឡប់មកវិញឡើយ រហូតដល់ពេលនេះ។ ដោយមួយរយៈពេលនេះ នាងខ្ញុំបានឃើញប្អូន ធារ៉ា ពិបាកខ្លាំង និង មានទុក្ខជាទម្ងន់ដោយម្តាយរបស់ប្អូនស្រីទទួលរមណភាព ឃើញសភាពប្អូនពិបាកខ្លាំង សូម្បីតែប្រាក់ធ្វើបុណ្យម្តាយក៏គ្មាន ហេតុដូច្នេះនាងខ្ញុំសូមប្រកាសលើកលែងបំណុលចំនួនខាងលើចោលទាំងអស់ និង ចូលរួមបច្ច័យបុណ្យ ៧ ថ្ងៃ សពម្តាយរបស់ប្អូន សឿ សុធារ៉ា ចំនួន ៥០ ដុល្លារ តាមរយៈលោក កៅ សីហា។ បងសូមចូលរួមរំលែកទុក្ខប្អូនស្រីពីចម្ងាយផង!»៕