លោកសុវណ្ណារាជ ជះលុយទិញរថយន្តថ្មីមួយគ្រឿងភ្លែតក្រោយត្រឡប់ពីក្រៅប្រទេសភ្លាម

40

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនជ្រាបដឹងហើយថាថ្មីៗកន្លងទៅនេះ តារាចម្រៀងប្រុស ឆន សុវណ្ណារាជ ធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ចាប់អារម្មណ៍ខ្លាំងចំពោះជីវិតឯកជនរបស់លោក បន្ទាប់ពីឃើញលោកហោះទៅប្រទេសបារាំង ធ្វើការដើរកម្សាន្តចាយជីវិតយ៉ាងហាយសូរ និង រីករាយខ្លាំង។ជាមួយនឹងការធ្វើដំណើរកម្សាន្តយ៉ាងហាយសូរលើទឹកដីទីក្រុងដ៏ល្បីឈ្មោះនេះដែរ ឆន សុវណ្ណារាជ

បានបញ្ចេញរូបភាពបង្ហោះលើបណ្ដាញសង្គមរបស់លោកជាបន្តបន្ទាប់ បង្ហាញសកម្មភាពដើរលេងកម្សាន្តដោយបានផ្ដិតរូបភាពសុទ្ធសឹងតែកន្លែងដ៏ស្អាតៗល្បីៗផងដែរ។ដោយឡែក ក្រោយពីត្រឡប់មកពីចាយជីវិតយ៉ាងហាយសូរលើទឹកដីក្រៅប្រទេសមិនបានប៉ុន្មាន តារាចម្រៀងប្រុសរូបនេះ

កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងទៀត ខណៈបានឃើញលោកកាន់តែបង្ហាញជីវិតអភិជនបង្ហោះស្វាគមន៍សមាជិកថ្មី គឺរថយន្តថ្មីសន្លាងមួយគ្រឿង ប៉ុន្តែលោកពុំទាន់បើកបង្ហាញឱ្យឃើញពីម៉ាកនៅឡើយទេ៕