ថាមែនៗ! ស្ងាត់ៗលោកវណ្ណដា ទម្លាយអាថ៌កំបាំងមួយនៅពីក្រោយភាពជោគជ័យខ្លួនថា (មានវីដេអូ)

40

ភ្នំពេញ ៖ ជឿជាក់អ្នកគាំទ្រសុទ្ធសឹងតែបានដឹងហើយថា តារាចម្រៀងវ័យក្មេងដ៏ល្បីល្បាញ លោក វណ្ណដា ជាតារាចម្រៀង Original Song មួយរូបមានសមត្ថភាពខ្ពស់ក្នុងវិស័យចម្រៀងទាំងការច្រៀង រ៉េប និពន្ធបទចម្រៀង បទភ្លៀង និង បង្កើតស្នាដៃបទចម្រៀងថ្មីៗ ទទួលបានការគាំទ្រខ្លាំងពីមហាជនខ្មែរ ព្រមទាំងល្បីល្បាញដល់ក្រៅប្រទេសទៀតផង។ម៉្យាងវិញទៀត បច្ចុប្បន្នតារាចម្រៀងប្រុស Original Song លោក វណ្ណដា

កាន់តែទទួលបានភាពជោគជ័យខ្លាំងក្នុងវិស័យចម្រៀង ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានសន្ទុះនៃការស្រឡាញ់គាំទ្រពីយុវវ័យខ្លាំងឡើងជាមួយស្នាដៃនៃបទថ្មីៗរបស់លោក។ជាក់ស្ដែងថ្មីៗនេះកន្លងទៅ វណ្ណដា កាន់តែធ្វើឱ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ខ្លាំង ដែលបានចាប់ដៃជាមួយនឹងតារារ៉េបល្បីៗរបស់ថៃ បង្កើតស្នាដៃបទចម្រៀងថ្មីរួមគ្នាយ៉ាងអស្ចារ្យ។ ស្របពេលនោះដែរ លោកក៏បានធ្វើកិច្ចសម្ភាសជាមួយថៃ

ដែលបានធ្វើការរៀបរាប់ពីជីវិតតស៊ូ និង ភាគជោគជ័យជាច្រើលើវិថីចម្រៀងរបស់លោក។ក្នុងវីដេអូកិច្ចសម្ភាសនោះ អ្វីដែលចាប់អារម្មណ៍ខ្លាំងទៀត លោក វណ្ណដា ក៏បានធ្វើការទម្លាយនូវអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យក្នុងដំណើរជីវិតសិល្បៈតន្រ្តីរបស់លោក ដោយបានរៀបរាប់ជាច្រើនចំណុចផងដែរ។ក្នុងនោះ តារាចម្រៀងប្រុសរូបនេះ បានរៀបរាប់ពីចំណុចដែលជាគន្លឹះធ្វើឱ្យលោកជោគជ័យក្នុងវិស័យនេះថា ៖

«តាំងចិត្តប្រឹងធ្វើការងារ កុំធ្វើខ្លួនឱ្យមាន ego ខ្ពស់ គោរពគ្រប់គ្នាដែលនៅជុំវិញខ្លួន អ្នកត្រូវតែឆ្លងកាត់ពេលវេលាដែលលំបាក ប្រសិនបើអ្នកចង់ក្លាយជាមនុស្សអស្ចារ្យ អ្នកត្រូវឆ្លងកាត់រឿងជាច្រើន ខ្ញុំព្យាយាមអស់ពីកាយចិត្តឱ្យវិស័យតន្រ្តី គ្រប់ពេលវេលាផ្ដោតលើតន្រ្តី ខ្ញុំគ្រាន់តែព្យាយាមប្រគល់ចម្រៀងល្អៗឱ្យដល់អ្នកស្ដាប់ បំផុសគំនិតពួកគេ។ មិនមែនធ្វើតាមបែបខ្ញុំ តែជាខ្លួនរបស់ខ្លួនឯង»៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ