ទីបំផុតលោក G-Devith ចេញបទ Diss Track តបទៅលោកវណ្ណដា យ៉ាងចាក់ដោតវិញខណៈហ្វេនៗជាច្រើនរងចាំមើលទៀតថា (មានវីដេអូ)

51

ភ្នំពេញ ៖ សូមរំលឹកបន្តិចផងដែរថា កាលពីយប់ថ្ងៃទី២៨ ខែតុលា លោក វណ្ណដា បានទម្លាក់ Diss Track មួយបទ «J+O II» ដែលក្នុងអត្ថន័យចម្រៀងនោះបានសម្តៅទៅកាន់តារាចម្រៀង ងួន ចាន់ដេវីត ដោយចោទថាលួ.ចបទភ្លៀងរបស់លោក ខណៈ លោក តារាចម្រៀង ងួន ចាន់ដេវីត ហៅG-Devith កំពុងឡើង Concert Sting៕ ដោយឡែកនៅថ្ងៃទី ១ ខែវិច្ឆិការ ២០២២ នេះ លោក G-Devith ក៏បានចេញ Diss Track មួយបទមានចំណងជើងថា «ចុម! អាអូនអត់ដេក (Insomnia Huh!)»

តបទៅលោកវណ្ណា ដោយក្នុងអត្ថន័យចម្រៀងនោះបានរៀបរាប់ថា ៖«ជាការខឹងគោ វា…យរទេះ ហើយឃ្លាចុងក្រោយនៃបទចម្រៀង ថែមទាំងនិយាយទៅកាន់អ្នកចែកចាយបទវណ្ណដាផ្សេងទៀតថា អ្នកចែកចាយផ្សេងទៀតមើលជាគំរូផង ប្រយ័ត្ន ឃើញខឹងគោវា..យរទេះអត់, ឲ្យដាយណូស័រខាំហែងស្លា…ប់ឥឡូវហើយ»។

យ៉ាងណាមិញ ស្របពេលកំពូលតារាចម្រៀងរ៉េបទាំង ២ បានចេញ Diss Track តបគ្នាទៅវិញទៅមកហើយ ធ្វើអោយហ្វេនៗជាច្រើនរងចាំមើលទៀតថាតើអ្នកណាជាម្ចាស់បេះដូងអូន នាពេលអនាគត ចំពោះរឿងរ៉ាវនេះ៕ ដើម្បីជ្រាបកាន់តែលម្អឺត សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ