ម្ចាស់ពានទាំង ៤ រូប បកស្រាយបទ «កឋិនធីលម៉ូង» ពិតពិរោះប្លែកអមជាមួយទេសភាពស្រុកស្រែស្រស់ស្អាតខ្លាំងណាស់ (មានវីដេអូ)

91

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយម្ចាស់ពានរង្វាន់លំដាប់ពិភពលោកទាំង ៤ រូប រួមមាន លីម តិចម៉េង ម្ចាស់ពាន Cambodian Idol ចាន់ សុបញ្ញា ម្ចាស់ពាន X-Factor ភឿន សុភាព ម្ចាស់ពាន Cambodian Idol Junior និង ពេជ្រ ថៃ ម្ចាស់ពាន The Voice Kids ។ហើយម្ចាស់ពានទាំង ៤ រូបនេះ ត្រូវបានមហាជនជាច្រើន ជាពិសេសហ្វេនៗដែលជាអ្នកគាំទ្រ មានការពេញចិត្ត ពេញថ្លើមយ៉ាងខ្លាំង ជាមួយសមត្ថភាពរបស់អ្នកទាំង ៤ រូបនេះ ដែលមានទឹកដមសំនៀងបកស្រាយបានយ៉ាងពីរោះ ទើបធ្វើឲ្យអ្នកទាំង ៤ រូបនេះ

មានសន្ទុះប្រជាប្រិយភាពកាន់តែខ្លាំងឡើង ពិតជាគួរឲ្យកត់សម្គាល់ខ្លាំងណាស់ ។កាលនោះគេចាំបានថា នៅលើបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់ Rasmey Hang Meas បានបង្ហោះរូបភាពរបស់ម្ចាស់ពានទាំង ៤ រូបនោះប៉ុន្មានសន្លឹកដែលឈរនៅពីមុខឧទ្ធម្ភាចក្រ រហូតធ្វើឲ្យអ្នកគាំទ្របានគិតថាអ្នកទាំង ៤ រូបនោះ នឹងមានចម្រៀងមួយបទរួមគ្នា ។អ្វីដែលមហាជន ក៏ដូចជាហ្វេនៗបានគិតនោះ នៅទីបំផុត ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញចម្រៀង MV មួយបទដែលជាការបកស្រាយរួមគ្នារបស់ម្ចាស់ពានទាំង ៤ រូបនេះ ក្រោមចំណងជើងថា «កឋិនធីលម៉ូង»

មួយបទនេះស្ដាប់ទៅសំឡេងអ្នកទាំង ៤ រូបនេះ ពិតជាស៊ីគ្នា ពីរោះខ្លាំងណាស់ អមដោយទេសភាពស្រុកស្រែស្រស់ស្អាតត្រជាក់ភ្នែកណាស់ ។អ្វីដែលចាប់អារម្មណ៍យ៉ាងខ្លាំងនោះ បទចម្រៀង MV មួយបទនេះ បានបង្ហាញពីទិដ្ឋភាពពិធីបុណ្យកឋិនទានរបស់ខ្មែរយើងទៀតផង ជាពិសេសនោះ មានការចូលរួមសម្តែងដោយតារាកំប្លែង និងតារាសម្តែងស្រីដ៏ល្បីឈ្មោះ រួមមាន នាយក្រឹម នាយកុយ អ្នកនាង គ្រត និងអ្នកនាង សិទ្ធី នីកា អ្វីដែលប្លែកភ្នែកទៀតនោះ ជិះសុទ្ធតែឧទ្ធម្ភាចក្រមកធ្វើបុណ្យកឋិន ។ស្ដាប់ចប់ភ្លាមស្រាប់តែហ្វេនៗបានចូលទៅ ខំមិន ព្រោងព្រាតថា៖ “បទចម្រៀងពិរោះ អមនិងទេសភាពស្រុកស្រែ,

ពិរោះណាស់ ស្តាប់ មិនចេះធុញ, រំភើបណាស់ សិទ្ធតែidol ពិរោះរណ្ដំចិត្តណាស់, ពិរោះហើយ អេមត្រង់បង្ហាញទិដ្ឋភាពបុណ្យកឋិនខ្មែរយើង the best ម៉ង, ពិរោះណាស់, នាំកូនគេរត់ឡើងយន្តហោះទៀត, មួយបទនេះអែមណាស់ទាំងការច្រៀងនិងការសម្តែង,Amazing song, ត្រជាក់ភ្នែកត្រជាក់បេះដូង, ពិរោះណាស់MV ក៏អេមទៀត, ពិរោះណប់ចិត្ត, នៅបានហៅថាបទចម្រៀងលើកស្ទួយវប្បធម៌អរិយធម៌ខ្មែរពិតៗ, កឋិនឆ្នាំនេះសាហាវណាស់ ម្ចាស់ពានទាំងបួនមិនមែនលំៗទេជិះសុតតែឧទ្ធម្ភាចក្រមកធ្វើបុណ្យកឋិន, កំលោះទាំង4, សុំអ្នកទាំង៤ឡើងច្រៀងជុំគ្នាម្ដងសំរាប់បទ១នឹង” ៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ