ភ្នំពេញ ៖ បើទោះជាចាកឆ្ងាយពីសិល្បៈមួយរយៈហើយក្តី អតីតារាសម្តែងល្ខោន គឺអ្នកនាង ផន សុផារី ក៏នៅតែទទួលបានការគាំទ្រដូចដើមពីសំណាក់មហាជនទៅលើមុខជំនួញក្រៅសិល្បៈ ជាពិសេសនោះគឺជីវិតឯកជនក្រោយរៀបការ និង មានកូនស្រី ២ នាក់រួចនោះ ដោយកូនស្រីច្បងឈ្មោះ វណ្ណារ៉ា រីប៊ែលឡា និង កូនស្រីទី ២ ឈ្មោះ វណ្ណារ៉ា រីអ៊ែលលី។សព្វថ្ងៃ អតីតតរាសម្តែងល្ខោន ផន សុផារី គឺត្រូវបានចាត់ទុកជាក្រុមគ្រួសាររបស់អ្នកសិល្បៈមួយ
ដែលមានការនិយមតាមដានជីវិតឯកជនច្រើនបំផុតនៅលើបណ្តាញសង្គម ដូចជា ហ្វេសប៊ុក និង Tik Tok ជាដើម។ ក្នុងនោះ វីដេអូដែលបង្ហាញពីសកម្មភាពប្រចាំថ្ងៃរបស់កូនស្រីទាំង ២ របស់អ្នកនាង ផន សុផារី គឺត្រូវបានមហាជនទស្សនារាប់ម៉ឺននាក់ និង មានការចូលចិត្ត ចែករំលែកតៗគ្នាទៀតផង។ដោយឡែក ក្រឡេកទៅមើលកូនស្រីពៅរបស់អ្នកនាង ផន សុផារី ថ្មីៗនេះត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង
ក្រោយពីអ្នកនាង ផន សុផារី បានបង្ហោះវីដេអូរបស់កូនស្រីពៅ អ៊ែលលី និង កាត់តផ្ទឹមនឹងតុក្កតាកំពុងពេញនិយម គឺនាង Masha តួអង្គក្នុងរឿង «Masha & The Bear» ថាពេលកំណើត អ៊ែលលី អ្នកនាងចូលចិត្តមើលរឿងនេះ ទើបកូនស្រីកាត់ដូច។ក្រោយពីបានឃើញវីដេអូនោះហើយ អ្នកគាំទ្រគ្រប់គ្នាក៏បានលាន់មាត់ថា «នាងតូច អ៊ែលលី គឺពិតជាដូចនឹងតុក្កតានាងតូច Masha» ពិតមែន ហើយមិនត្រឹមតែមានមុខមាត់ស្រដៀង ម៉ូដសក់ដូចគ្នានោះទេ គឺនាងតូច អ៊ែលលី ក៏មានភាពក្រមិចក្រមើម ឆ្លាតវៃ ដូចតុក្កតានាងតូច Masha ណាស់ដែរ៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply