មិនចាំយូរ! ក្រោយទទួលដំណឹងអ្នកនាងសឿ សុធារ៉ា អត់លុយធ្វើ​បុណ្យអោយម្តាយ ស្រាប់តែលោកខេមរៈ សិរីមន្ត មិនបង្អន់យូរសម្រេចជូនថវិកាភ្លាមៗក្នុងទឹកប្រាក់រហូតដល់ទៅ (មានវីដេអូ)

44

ភ្នំពេញ ៖ អ្នកនាងសឿ សុធា​រ៉ា ជា​តារា​សម្ដែង​ស្រី សាច់​ចាំជើង​ចាស់​ម្នាក់ វ័យ​កាន់តែ​ច្រើន សម្រស់​កាន់តែ​ស្អាត តែមួយ​រយៈ​ចុង​ក្រោយនេះ នាង​បាន​ជួប​រឿង​មិន​សមប្រកប​ជាច្រើន ធ្វើ​ឲ្យ​សម្រស់​របស់​នាង​ហាក់​ធ្លាក់ផងដែរ។ យ៉ាងណាមិញ នៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ គ្រប់គ្នាសម្តែងក្តីអាណិតខ្លោច​ចិត្តពេលទទួលបានដំណឹងថា ម្តាយ របស់ ធារ៉ា បានលាចាកលោកនេះបាត់ទៅហើយ ក្នុងវ័យ 79 ឆ្នាំ ដោយសាររោគាពាធ។ខណៈពេលកំពុងធ្វើបុណ្យម្តាយ នៅវត្ត ធារ៉ា រៀបរាប់ទំាងទឹកភ្នែកថា ៖ «ម្តាយអាយុ 79 ឆ្នាំ គាត់ឈឺទឹកនោមផ្អែម លើសឈាម

ឡើងជាតិស្ករ បេះដូង ម៉ាឈុតអ៊ីចឹងហ្មង បង, តាមពិតបង ម្តាយខ្ញុំ គាត់ឈឺតាំងពីខ្ញុំកើត 35 ឆ្នាំហើយ ខ្ញុំចាំច្បាស់ណាស់ គាត់ប្រាប់ថា កើតកូនឯងហើយ ម៉ែ ឈឺហ្មង តែមានទឹកនោមផ្អែម លើសឈាមហើយបង ខ្ញុំមើលថែគាត់បាន 20 ឆ្នាំ ណាបង មើលដោយលុយអត់ឲ្យគាត់ខ្វះខាតអីទំាងអស់បង ខ្ញុំរកលុយបាន ទោះបីជាខ្ញុំមើលអស់ប៉ុន្មានក៏ដោយ ក៏ខ្ញុំត្រូវតែមើលម្តាយខ្ញុំដែរ តំាងខ្ញុំរកបានតិច រហូតខ្ញុំរកបានច្រើន ខ្ញុំអត់មានបណ្តោយគាត់ទៅតាម

យថាកម្ម អីទេបង, ប៉ុន្តែចុងក្រោយនេះ ខ្ញុំអត់មានលុយបង ហើយខ្ញុំដឹងការស្លាប់របស់គាត់នេះ គឺគាត់បញ្ចប់ខ្លួនឯង ដោយសារគាត់ដឹងខ្ញុំអត់លុយហើយហ្នឹងបង…”។ ក្នុងនោះ តារាសម្ដែង សាវិន ហ្វីលីព នៅព្រឹកថ្ងៃទី២៩ ខែតុលានេះ បានបង្ហោះវីដេអូ ធ្វើបទសម្ភាសន៍ជាមួយតារាសម្ដែងរូបនេះ ហើយដាក់Captionយ៉ាងកម្សត់ថា «សឿ សុធារ៉ា ជួបទុក្ខធំម្ដាយស្លា,,ប់យប់មិញសូម្បីលុយធ្វើបុណ្យក៏គ្មានគ្រប់គ្រាន់ ពេលនេះសល់តែសំបកខ្លួន.. »។

ក្រោយពីទទួលបានព័ត៌មាននេះ ឧកញ៉ា ខេមរៈ សិរីមន្ត មានក្ដីអាណិតក៏សម្រេចជួយថវិកាមួយចំនួនដល់ សឿ សុធារ៉ា ដើម្បីយកលុយធ្វើបុណ្យស,,ពម្ដាយ។បង្ហោះភ្ជាប់ជាមួយស្ក្រីនសតផុសរបស់លោក សាវិន ហ្វីលីព កំពូលតារាចម្រៀងមានងារជា​ឧកញ៉ា​រូបនេះ បានប្រកាសថា «អាណិតគាត់ខ្លាំងណាស់ខ្ញុំសូមជូនថវិកា 2000$ សំរាប់គាត់ធ្វើបុណ្យជូនម្តាយគាត់សូមវិញ្ញាណខ័ណ្ឌអ៊ុំបានទៅដល់សុគតិភពកុំបីអខានឡើយ»៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ