ចូលរួមរំលែកទុក្ខផង!​ អ្នកនាងសឿ សុធារ៉ា ជួបទុក្ខធំម្ដាយទទួលមរណភាព ហើយសូម្បីលុយធ្វើបុណ្យ ក៏គ្មានគ្រប់គ្រាន់ដែរអ្នកនាងបានត្រឹមតែ (មានវីដេអូ)

41

ភ្នំពេញ ៖ ជឿជាក់អ្នកស្នេហាវិស័យខ្សែភាពយន្ត មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង សឿ​ សុធារ៉ា​ នោះ ហើយភាពល្បីល្បាញរបស់ ធារ៉ា ក៏នៅតែធ្វើឲ្យ អ្នកគាំទ្រ ចងចាំ មិនដែលភ្លេចឡើយ រហូតមកដល់ថ្ងៃនេះ។ ដោយឡែក នៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានសម្ដែងនូវការសោកស្ដាយ និង រំលែកទុក្ខជាមួយតារាសម្ដែងស្រី សឿ សុធារ៉ា យ៉ាងខ្លាំង

ក្រោយពីទទួលដំណឹងថាអ្នកនាងកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីស្រឡាញ់ គឺអ្នកម្ដាយបង្កើតរបស់អ្នកនាងបានទទួលមរណភាពហើយ។ក្នុងនោះ តាមរយៈវីដេអូរបស់ លោក សាវិន ហ្វីលីព ដែលបានបង្ហោះពី អ្នកនាង សឿ សុធារ៉ា បាននិយាយរៀបរាប់ក្រោយពីម្ដាយរបស់អ្នកនាងបានទទួលមរណភាពនោះ អ្វីដែលកាន់តែធ្វើឱ្យមហាជនលើបណ្ដាញសង្គមហាក់ខ្លោចចិត្តអាណិតដល់ តារាសម្ដែងស្រីរូបនេះ ខ្លាំង ដោយអ្នកនាងបានឱ្យដឹងថា

ពេលនេះអ្នកនាងនៅសល់តែសំបកខ្លួនទេ សូម្បីតែលុយសម្រាប់ធ្វើបុណ្យសពជូនម្ដាយក៏គ្មានលទ្ធភាពដែរ។ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយជាពន់ពេក និង បង្ហាញក្ដីអាណិតចំពោះអ្នកនាងយ៉ាងខ្លាំង ព្រមទាំងបានចូលរួមរំលែកទុក្ខដល់អ្នកនាង និង ក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ