មិនចាំយូរ!​ ក្រោយរងការរិះគន់យ៉ាងចាស់ដៃពីមហាជន ស្រាប់តែយុវជន សំរាម ចេញមុខដាក់ចំៗទៅកាន់អ្នកទើសវិញថា

54

ភ្នំពេញ ៖ សូមបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រោយបំពេញបេសកកម្មទទួលបានលទ្ធផលយ៉ាងល្អជូនប្រទេសហើយ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បន្តនៅបំពេញការងារជាមួយនឹងស្ថាប័ន MGI បន្តទៀត ដែលឃើញថានៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ បវរកញ្ញារូបនេះបានរំលេចខ្លួនធ្វើឱ្យអ្នកគាំទ្រជាតិ និង អន្តរជាតិស្រឡាំងកាំងនឹងសម្រស់ដ៏ទាក់ទាញរបស់នាងជាថ្មី ខណៈកញ្ញាបានស្លៀកឈុតស្បៃខ្លីលើជង្គង់ពណ៌សាច់ ជាមួយម៉ូដក្បូរក្បាច់ត្បូងឌិនយ៉ាងស្រស់ទាក់ភ្នែក ស័ក្ដិសមជាមួយរូបរាងស្រឡូនរបស់នាង។ដោយឡែក ស្របពេលដែលទទួលបានពាក្យពេចន៍សរសើរពីមហាជនអ្នកគាំទ្រខ្មែរជាច្រើនជាមួយការបង្ហាញខ្លួនរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី

ស្រាប់តែគេឃើញគណនីហ្វេសប៊ុករបស់ យុវវជនសំរាម ដ៏ល្បីឈ្មោះ លោក សាន ដារ៉ាវីត បានធ្វើការបង្ហោះសារមួយធ្វើការរិះគន់យ៉ាងខ្លាំងៗប្រើពាក្យសម្ដីធ្ងន់ៗចំពោះឈុតរបស់បវរកញ្ញារូបនេះ ដែលកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបានបញ្ចេញមតិវែកញែក ជាមួយហេតុផលជាច្រើនទៅកាន់ យុវវជនសំរាម រូបនេះវិញ។ក្នុងនោះ យុវជនសំរាម សាន ដារ៉ាវីត បានសរសេររៀបរាប់ថា ៖ «អធ្យាស្រ័យក្រសួងនៃព្រះរាជាណាចក្រកម្ពុជា បើសិនជាយកប្រជាប្រិយភាព និង ការយល់ឃើញត្រូវ តែមនុស្សមួយចំនួនចេញមកស្លៀកពាក់បែបនេះ ខ្ញុំសូមមិនគាំទ្រឡើយ វាជាគំរូមិនល្អសម្រាប់យុវជនយើង បើសិននេះជាការយល់ខុសរបស់ខ្ញុំសូមអភ័យទោសផង ប៉ុន្តែខ្ញុំខ្ពើមសម្លៀកបំពាក់មួយឈុតនេះខ្លាំងណាស់!»។

ជាមួយគ្នានោះ លោក ថែមទាំងបញ្ចេញមតិក្នុងការបង្ហោះនេះទៀតថា ៖ «អធ្យាស្រ័យផងបង ពេលខ្ញុំឃើញហើយមានអារម្មណ៍ជ្រួលច្របល់ អ៊ីចឹងខ្ញុំគិតថាមនុស្សប្រុសផ្សេងៗក៏ដូចជាខ្ញុំដែរ»។ក្រោយពីធ្វើការបង្ហោះសារបែបនេះភ្លាម មហាជនអ្នកគាំទ្រខ្មែរជាច្រើនបង្ហាញការវែកញែកចំពោះពាក្យសម្ដីរបស់យុវជនសំរាមរូបនេះយ៉ាងច្រើន។ យ៉ាងណាមិញ ក្រោយការបង្ហោះសារនោះមិនបានប៉ុន្មាន ស្រាប់តែលោក សាន ដារ៉ាវីត ក៏បានលុបការង្ហោះនោះពីគណនីហ្វេសប៊ុកវិញយ៉ាងស្ងាប់ស្ងាត់។ដោយឡែក ក្រោយពីបានឃើញលើបណ្ដាញសង្គមមហាជនមានការវែកញែក និងផ្ទុះការមិនពេញចិត្តខ្លាំងជុំវិញពាក្យសម្ដីរបស់ខ្លួន ក៏បានឃើញ យុវជនសំរាមរូបនេះ បានធ្វើការបង្ហោះសារលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបាននិយាយឆ្លើយតបទៅកាន់មហាជនវិញផងដែរ។ក្នុងនោះ លោក សាន ដារ៉ាវីត បានរៀបរាប់ថា ៖

« មុននឹងផុសខ្ញុំគិតថានឹងត្រូវមានមតិប្រឆាំងកើតឡើងតាមការយល់ឃើញរបស់មនុស្សហើយ។ សំរាប់ការជេរប្រមាថក្លាយជារឿងធម្មតាហើយសម្រាប់ខ្ញុំ ព្រោះខ្ញុំតាំងខ្លួនធ្វើជាជនតូចទាប ហៅថាអាថោកទាបក៏បានព្រោះខ្ញុំដើររើសសំរាមហើយសុំលុយប្រជាជនខ្មែរចាយ ប៉ុន្តែបើអ្នកយកកិត្តិយសស្ត្រីខ្មែរទៅលេងសើចលើឆាកអន្តរជាតិ ជនថោកទាបម្នាក់នេះសូមតស៊ូបញ្ចេញមតិក្នុងនាមជាប្រជាជនខ្មែរ ដែលមានម្តាយ និង ប្អូនស្រី។ សង្ឃឹមថាបានឃើញប្អូនស្រីអាចកែប្រែសម្លៀកបំពាក់បានល្អជាងនេះ ! អរគុណ»។លើសពីនេះ យុវជនសំរាមរូបនេះ ក៏បន្តបង្ហោះសារបន្តបន្ទាប់ទៀតនិយាយទៅកាន់មហាជនបែបនេះទៀតថា ៖ «ជេរហត់ឬនៅបងប្អូន? បើនឿយហត់ហើយក៏បានស្គាល់គ្នាកាន់តែច្បាស់ដែរ ដូច្នេះឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏ចង់អញ្ជើញបងប្អូនរួមទឹកដី ដែលបានខិតខំសរសេររៀបពាក្យជេរ មករើសសំរាមជុំគ្នាដើម្បីបានជេរដោយផ្ទាល់បន្ថែម ព្រមទាំងធ្វើឱ្យប្រទេសយើងបានស្អាតផងដែរ»៕