ថាមែនៗ! ក្រោយយាយ លីណា ថាឱ្យបវរកញ្ញាកម្ពុជាមិនស្អាត មិនសមចូល Top 10 ស្រាប់តែហ្វេនៗជាច្រើនដាក់ចំៗទៅវិញថា

41

ភ្នំពេញ ៖ ប្រិយមិត្តបងប្អូនខ្មែរជាច្រើនបានជ្រាបដឹងហើយថា នៅរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធីប្រកួតសម្រស់កញ្ញាឯកអស្ចារ្យ ឬ Miss Grand International ២០២២ បានរកឃើញម្ចាស់មកុដហើយ ដោយបានទៅបេក្ខនារីតំណាងប្រទេសប្រេស៊ីល ដែលមានរូបសម្រស់ស្រស់ស្អាត ហើយក៏មានភាពចំណេះដឹងខ្លាំងក្នុងខ្លួន។ដោយឡែក ក្រោយចប់ការប្រកួតក៏មានមតិជាច្រើនបានចេញមុខវែកញែកមិនពេញចិត្តចំពោះលទ្ធផល ជាពិសេសពីខាងប្រទេសវៀតណាម ហ្វីលីពីន ជាដើម។ ក្នុងនោះអ្នកស្រី លីណាចាំង ដែលគេស្គាល់ថាជាអ្នកមានឥទ្ធិពលមួយរូបក្នុងវិស័យសិល្បៈថៃ

ក៏បានចេញមុខរិះគន់ខ្លាំងៗដល់កម្មវិធី Miss Grand និង អ្នកគ្រប់គ្រងស្ថាប័នលោក Nawat ផងដែរ។ដោយសង្ខេបពាក្យរបស់ ម៉ែលីណា ដែលនិយាយតាមការ Live Tiktok ថា ៖ «នាងខ្ទើយចាស់ Nawat រៀបចំកម្មវិធីដូចបាយឡុកបាយឡ ឈុតបវរកញ្ញាភាគច្រើនដូចនាំគ្នាទៅលេងយីកេ ឬ រាំរង់តាមស្រុកភូមិមិនស្អាតសោះ កោតតែឱ្យចូល Top ដែរ។ ហ្វីលីពីនស្អាត តែនាងខ្ទើយចាស់ឯងមិនឱ្យចូល ព្រោះតែខ្លួនមិនចូលចិត្តប្រទេសហ្វីលីពីន ព្រោះពួកគេក៏ស្អប់ខ្ទើយចាស់ឯងដូចគ្នា។

វៀតណាមក៏ស្អាត ហើយបានរង្វាន់សមជាគូប្រជែងជាមួយ Engfa»។បន្ថែមពីនេះ ម៉ែលីណា ក៏បាននិយាយដល់បវរកញ្ញាកម្ពុជាកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា ៖ «ខ្ញុំមិនយល់ស្របទេ ដែលកម្ពុជាបានចូល Top។ កម្ពុជាមិនស្អាតផង ហេតុអ្វីបានចូល ចូលតាមណា? មិនស្អាតអ្វីសោះ មិនស័ក្ដិសមនឹងតំណែង Top 10 ឡើយ។ កម្ពុជាមិនស្អាតសោះឱ្យចូល Top 10 គឺដោយសារខ្ទើយចាស់ឯងចង់រកស៊ីជាមួយខ្មែរ ចង់លក់ផលិតផលនៅទីផ្សារស្រុកខ្មែរ ចឹងហើយបានឱ្យនាងជាប់។ ហ្វីលីពីនស្អាតជាងកម្ពុជា ម៉េចមិនឱ្យនាងចូល វៀតណាមក៏មិនបានចូល បែរជាកម្ពុជាជាប់។

ឃើញទេដូចខ្ញុំថាតានេះមិនចូលចិត្តហ្វីលីពីនចឹងបានមិនឱ្យចូល Top ចឹងសមមុខនាងខ្ទើយចាស់ឯងហើយ ដែលពួកវៀតណាមនាំគ្នា Unfollow ខ្ញុំនៅតែមិនអស់ចិត្តហេតុអ្វីបានជាឱ្យកម្ពុជាចូល មិនស្អាតសោះ នាងឱ្យពិន្ទុមិនយុត្តិធម៌សមមុខហើយដែលធ្លាក់ Follow មួយភ្លែត ២ លាន»។យ៉ាងណាមិញ ក្រោយការនិយាយ Live ប៉ះពាល់ដល់បវរកញ្ញាកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ហើយនោះ បានធ្វើឱ្យមហាជនខ្មែរ ពិសេសអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះពាក្យសម្តីដែល ម៉ែលីណា រូបនេះ បានពោលឡើងនោះ។ ជាមួយគ្នានេះក៏មានការវែកញែកឡើងព្រោងព្រាតដែរ ជុំវិញសម្តីរបស់ ម៉ែលីណា ពីអ្នកគាំទ្របវរកញ្ញាកម្ពុជាដែរ៕