ថាមែនៗ! ក្រោយយុវជនសំរាម សាន ដារ៉ាវីត ខ្ពើ…មឈុតមួយដែល ពេជ្រ វត្តីសារ៉ាវឌ្ឍីបានស្លៀក ស្រាប់តែមតិជាច្រើនវែកញែកព្រាតថា

35

សូមរំលឹកឡើងវិញផងដែរថា បវរកញ្ញាតំណាងកម្ពុជា គឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលមានវត្តមានស្ថិតនៅលើទឹកដីនៃប្រទេស​ឥណ្ឌូនេស៊ី​ ដើម្បីចូលរួមម្មវិធីប្រកួត Miss Grand International លើឆាកអន្តរជាតិនោះបានបង្ហាញពីអារម្មណ៍រំភើបខ្លាំង ក្រោយទទួលបានការគាំទ្រ និងលើកទឹកចិត្តច្រើនពីមហាជនខ្មែរ។ ពិតណាស់ និយាយចំពោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ក្រោយពីបំពេញបេសកម្មតំណាងប្រទេសចូលរួមប្រកួត Miss Grand International 2022 ដ្បិតថាកញ្ញាមិនអាចទទួលបានជ័យលាភីលេខ ១ ក៏ពិតមែន ប៉ុន្ដែកញ្ញាឈ្នះបានមកុដ ១ ជូនប្រជាជនកម្ពុជាក្នុងតំណែងលំដាប់

ជ័យលាភីរងទី ៥ Miss Grand International 2022 តាមរយៈសមត្ថភាពដ៏គួរឱ្យសរសើរធ្វើឱ្យមហាជនមានមោទកភាពលើរូបនាងជាខ្លាំង។យ៉ាងណាមិញ ក្រោយបំពេញបេសកកម្មទទួលបានលទ្ធផលយ៉ាងល្អជូនប្រទេសហើយ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បន្តនៅបំពេញការងារជាមួយនឹងស្ថាប័ន MGI បន្តទៀត ដែលឃើញថានៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ នេះ បវរកញ្ញារូបនេះបានរំលេចខ្លួនធ្វើឱ្យអ្នកគាំទ្រជាតិ និង អន្តរជាតិស្រឡាំងកាំងនឹងសម្រស់ដ៏ទាក់ទាញរបស់នាងជាថ្មី ខណៈកញ្ញាបានស្លៀកឈុត

ស្បៃខ្លីលើជង្គង់ពណ៌សាច់ ជាមួយម៉ូដក្បូរក្បាច់ត្បូងឌិនយ៉ាងស្រស់ទាក់ភ្នែក ស័ក្ដិសមជាមួយរូបរាងស្រឡូនរបស់នាង។ស្របពេលដែលទទួលបានពាក្យពេចន៍សរសើរពីមហាជនអ្នកគាំទ្រខ្មែរជាច្រើនជាមួយការបង្ហាញខ្លួនរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី​ ស្រាប់តែគេឃើញគណនីហ្វេសប៊ុករបស់ យុវវជនសំរាម ដ៏ល្បីឈ្មោះ លោក សាន ដារ៉ាវីត បានធ្វើការបង្ហោះសារមួយធ្វើការរិះគន់យ៉ាងខ្លាំងៗប្រើពាក្យសម្ដីធ្ងន់ៗចំពោះឈុតរបស់បវរកញ្ញារូបនេះ ដែលកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបានបញ្ចេញមតិវែកញែក ជាមួយហេតុផលជាច្រើនទៅកាន់ យុវវជនសំរាម រូបនេះវិញ។ក្នុងនោះ យុវជនសំរាម សាន ដារ៉ាវីត បានសរសេររៀបរាប់ថា ៖

«អធ្យាស្រ័យក្រសួងនៃព្រះរាជាណាចក្រកម្ពុជា បើសិនជាយកប្រជាប្រិយភាព និង ការយល់ឃើញត្រូវ តែមនុស្សមួយចំនួនចេញមកស្លៀកពាក់បែបនេះ ខ្ញុំសូមមិនគាំទ្រឡើយ វាជាគំរូមិនល្អសម្រាប់យុវជនយើង បើសិននេះជាការយល់ខុសរបស់ខ្ញុំសូមអភ័យទោសផង ប៉ុន្តែខ្ញុំខ្ពើមសម្លៀកបំពាក់មួយឈុតនេះខ្លាំងណាស់!»។ ជាមួយគ្នានោះ លោក ថែមទាំងបញ្ចេញមតិក្នុងការបង្ហោះនេះទៀតថា ៖ «អធ្យាស្រ័យផងបង ពេលខ្ញុំឃើញហើយមានអារម្មណ៍ជ្រួលច្របល់ អ៊ីចឹងខ្ញុំគិតថាមនុស្សប្រុសផ្សេងៗក៏ដូចជាខ្ញុំដែរ»។ក្រោយពីធ្វើការបង្ហោះសារបែបនេះភ្លាម មហាជនអ្នកគាំទ្រខ្មែរជាច្រើនបង្ហាញការវែកញែកចំពោះពាក្យសម្ដីរបស់យុវជនសំរាមរូបនេះយ៉ាងច្រើន។ យ៉ាងណាមិញ ក្រោយការបង្ហោះសារនោះមិនបានប៉ុន្មាន ស្រាប់តែលោក សាន ដារ៉ាវីត ក៏បានលុបការង្ហោះនោះពីគណនីហ្វេសប៊ុកវិញយ៉ាងស្ងាប់ស្ងាត់៕