កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយប្រឡងចប់បានប៉ុន្មានថ្ងៃ បានបង្ហោះសារទម្លាយអាថ៏កំបាំងមួយថា

72

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជា Miss Grand Cambodia ដំបូងក្លាយជាជ័យលាភី រងទី ៥ របស់ MGI 2022 បានធ្វើឲ្យ​ ពិភពលោកភ្ញាក់ផ្អើលសារជាថ្មី នៅក្នុងកម្មពិធី Miss Grand International 2022 មានន័យថា ។យ៉ាងណាមិញ កញ្ញា មិនបានឡើងដល់ TOP5 ក៏ពិតមែន តែគាត់ ធ្វើបានល្អ និងអស្ចារ្យណាស់ ព្រមទំាងបាននាំ មកុដ 5th Runner Up មកប្រទេសកម្ពុជាដែរ ក្រោយឆ្លងកាត់ការប្រកួត យ៉ាងក្តៅគគុក នៅ កោះបាលី និង ទីក្រុង ចាកាតា ពេញមួយខែមក

ទីបំផុត កម្មវិធី Miss Grand International 2022 បានឈានដល់ វគ្គប្រកួតផ្តាច់ព្រ័ត្រហើយ ព្រមទំាងបានស្វែងរកឃើញ ម្ចាស់មកុដថ្មី បន្ទាប់ពីបវរកញ្ញាប្រទេសវៀតណាម គឺបានទៅលើ Miss Grand មកពីប្រទេស ប្រេស៊ីល។តួយ៉ាង កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដាច់ចិត្តទំលាយរឿងមួយប្រាប់ អ្នកគាំទ្រខ្លួនថា “នាងខ្ញុំសូមនិយាយការពិតមួយពេលដែល MC ប្រកាសTO20 នាងខ្ញុំគាំងអារម្មណ៍អស់ហើយ ដោយគិតថា ខ្ញុំឬមិនមែនខ្ញុំ

រហូតដល់ MC គាត់ប្រកាសម្ដងទៀត និងមានការស្រែកប្រាប់ពី Miss ដទៃ ទើបដើរចេញមកទាំងទឹកភ្នែករលីងរលោង។ដល់ពេលប្រកាស TOP10 នាងខ្ញុំរភើបហ៊ោសើច លាយទឹកភ្នែក ហើយគិតថា នាងខ្ញុំធ្វើបានហើយពេលនេះ ពេលប្រកាស TOP5 ជាទឹកចុងក្រោយ ពេលនោះដៃខ្ញុំ ញ័រទទ្រើក ជើងក៏ញ័រ ទាំងមាត់ស្លេក និងញ័រអស់ហើយ ក្រោយមិនបានឮការប្រកាសឈ្មោះនាងខ្ញុំ មុនដំបូង រាងតូចចិត្តយ៉ាងខ្លាំង

ទឹកភ្នែកក៏ស្រក់មក តែភាពញញឹមត្រូវ តែមានជានិច្ច បន្ទាប់មក ក៏ប្រឹងសម្រួលអារម្មណ៍ អោយទៅជាធម្មតាដើម្បីថតរូប។ក្រោយមក លោកពូ អុិន សុភិន ជា National Director Miss Grand Cambodia បានឡើងមកលើឆាក ដោយមានភាពសប្បាយរីករាយ តែភ្នែករបស់គាត់ រលីងរលោងទឹកភ្នែកដែរ ពេលនោះនាងខ្ញុំទប់អារម្មណ៍មិនបានក៏ស្រក់ទឹកភ្នែកមកដែរ»។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​