ទស្សនាទិដ្ឋភាពអ្នកគាំទ្រខ្មែរតាមផ្ទះ ស្រែកហ៊ោស្ទើរហោះ ក្រោយកម្ពុជាបានចូល Top 10 Miss Grand International (មានវីដេអូ)

50

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការរំភើបចិត្តជាខ្លាំង ដោយនៅឆ្នាំ ២០២២ នេះ គឺជាប្រវត្តិសាស្ត្រមួយដែលបវរកញ្ញាខ្មែរគឺ Miss Grand Cambodia កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបើកទ្វារឱ្យកម្ពុជាចូលដល់ថប់កំពូលដោយពឹងលើសមត្ថភាពខ្លួនឯង មិនមែនជាការ Vote ឬ ជាប់ដោយការបោះឆ្នោត។ក្នុងនោះដែរ ជាមួយនឹងបានតំណែងស្ថិតក្នុង Top កំពូល ១០ នាក់ និង ក្លាយជាលំដាប់រងទី ៥ នេះ បានធ្វើឱ្យមហាជនខ្មែរទូទាំងប្រទេសសម្ដែងនូវក្ដីសាទរ និង ភាពរីករាយជាខ្លាំង

ដោយបវរកញ្ញារូបនេះបាននាំប្រទេសកម្ពុជាឱ្យបរទេសស្គាល់កាន់តែច្បាស់នូវភាពខ្លាំងរបស់ខ្លួន។យ៉ាងណាមិញ ងាកទៅមើលសកម្មភាពថ្ងៃប្រកាសលទ្ធផលកាលពីរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះវិញ ខណៈពិធីករកំពុងតែប្រកាសបេក្ខភាពចូលទៅក្នុង Top ១០ មហាជនខ្មែរជាច្រើនដែលកំពុងទស្សនានៅតាមគេហដ្ឋាន

បានលើកដៃបន់ទាំងអារម្មណ៍ភ័យរន្ធត់ ព្រោះខ្លាចខ្មែរមិនបានជាប់ លុះពេលឮពិធីករប្រកាសពថា Cambodia ចូល Top ១០ ភ្លាម ម្នាក់ៗបានស្រែកហ៊ោទះដៃ គោះចានគោះឆ្នាំង អរសប្បាយរកអ្វីផ្ទឹមពុំបាន។ កាយវិការនេះបានសម្ដែងឱ្យពីទឹកចិត្តស្រឡាញ់គាំទ្ររបស់ប្រជាជនខ្មែរ និង បវរកញ្ញាខ្មែរ ដែលជាឆន្ទៈនៃការសាមគ្គីគ្នាជាធ្លុងមួយ៕ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖