អុញនោះ!​ ស្ងាត់ៗលោកនី រតនា បង្ហោះរូបមួយសន្លឹកជាមួយអូន មុី និង គូស្នេហ៏ ជាពិសេសទម្លាយការពិតថា

57

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនប្រហែលជាជ្រាបដឹងហើយថាកញ្ញា អៀ ម៉េង​លិ ហៅ អូន​ម៉ី បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយប្រកាសចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៏ចាស់ដែលជានិសិត្ស មិនទាន់បានប៉ុន្មានផងស្រាប់តែលេចលឺដំណឹងថ្មីភ្លាមថាមានសង្សារដែលជាកូនអ្នកមានស្តុកស្តមម្នាក់ជាពិសេសមានរូបរាងសង្ហារទៀតផង៕​ ក្នុងនោះដែរ អូនមុី បានបង្ហោះសារក្តែងៗទៅលើគណនីខ្លួនថា ៖

«ក្តីស្រលាញ់ពិតប្រាកដមិនមែនត្រូវការមានលុយ​ហ៊ឺហា នោះទេ សូមត្រឹមតែស្មោះត្រង់ ផ្តល់តម្លៃ អោយគ្នាទៅវិញទៅមកទៅគ្រប់គ្រាន់ហើយRoyce Hy»។ អ្វីដែលកាន់តែពិសេសទៀតនោះថ្មីៗនេះ តារាចម្រៀង នី រតនា បានបង្ហោះរូបថតជាមួយ អៀ ម៉េងលិ និងសង្សារ ហើយបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេថា ៖

«ប្អូនប្រុស និងប្អូនថ្លៃ»។ទោះយ៉ាងណា នី រតនា មិនបានបញ្ជាក់ឡើយថា សង្សាររបស់អៀ ម៉េងលិ នេះ ជាប្អូនបង្កើតរបស់លោក ឬយ៉ាងណាឡើយ។ តែអ្នកលេងបណ្ដាញសង្គមទីកតុក បែរជាចាប់អារម្មណ៍ថា មុខរបស់បុរសម្នាក់នេះ បែរជាស្រដៀងភរិយា តារាចម្រៀង នី រតនា ទៅវិញ៕