កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ឈ្នះបានមកុដ ១ ជូនអ្នកគាំទ្រកម្ពុជាស្រាប់តែអ្នកនាងឱក សុគន្ធកញ្ញា បង្ហោះសារដាក់ចំៗថា (មានវីដេអូ)

60

ភ្នំពេញ ៖ នៅរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ កម្មវិធីប្រកួតសម្រស់ដ៏ធំលំដាប់អន្តរជាតិ Miss Grand International 2022 បានប្រកាសរកឃើញម្ចាស់ជ័យលាភីគ្រងមកុដប្រចាំឆ្នាំ ២០២២ ហើយ គឺបានទៅលើ Miss Grand ប្រេស៊ីស គឺនាង Isabella Menin អាយុ ២៦ ឆ្នាំដែលមានទាំងរូបសម្រស់ សមត្ថភាព និង ចំណេះដឹងលើសគេ។ ដោយឡែក កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia បានធ្វើឲ្យ​ ពិភពលោកភ្ញាក់ផ្អើលសារជាថ្មី ក្រោយទទួលបាន tittle ជា 5th Runner up នៅក្នុងកម្មពិធី Miss Grand International 2022 មានន័យថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជា Miss Grand Cambodia

ដំបូងក្លាយជាជ័យលាភី រងទី ៥ របស់ MGI 2022។ទោះបីជា កញ្ញា មិនបានឡើងដល់ TOP5 ក៏ពិតមែន តែគាត់ ធ្វើបានល្អ និងអស្ចារ្យណាស់ ព្រមទំាងបាននាំ មកុដ 5th Runner Up មកប្រទេសកម្ពុជាដែរ ។ក្រោយឆ្លងកាត់ការប្រកួត យ៉ាងក្តៅគគុក នៅ កោះបាលី និង ទីក្រុង ចាកាតា ពេញមួយខែមក ទីបំផុត កម្មវិធី Miss Grand International 2022 បានឈានដល់ វគ្គប្រកួតផ្តាច់ព្រ័ត្រហើយ ព្រមទំាងបានស្វែងរកឃើញ ម្ចាស់មកុដថ្មី បន្ទាប់ពីបវរកញ្ញាប្រទេសវៀតណាម គឺបានទៅលើ Miss Grand មកពីប្រទេស ប្រេស៊ីល។ទន្ទឹមនឹងការអបអរសាទរទៅលើម្ចាស់តំណែងគ្រងមកុដ MGI 2022 ដោយឡែកបើងាកមកកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022

បានធ្វើឱ្យប្រជាជនកម្ពុជាទាំងមូលមានមោទកភាពចំពោះនាងជាខ្លាំង ដោយកញ្ញាបានបំបែកកំណត់ត្រាចូល Top 10 និង ក្ដាប់បានតំណែងលំដាប់រងទី ៥ ជូនប្រជាជនកម្ពុជា។ដ្បិតតែកម្មវិធីបានប្រកាសរកឃើញរាជិនីគ្រងមកុដចប់សព្វគ្រប់ក៏ពិតមែន ហើយ Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទទួលបានមកុដលំដាប់រងទី ៥ ជូនប្រជាជនកម្ពុជាក្ដី តែ វត្តី នៅមិនទាន់អាចត្រលប់មកទឹកដីកំណើតនៅឡើយទេ ដោយនាងត្រូវបំពេញបេសកកម្មនៅប្រទេសថៃចំនួន ១ ខែជាមួយនឹងបវរកញ្ញា Top10 ចំនួន ៩ រូបផ្សេងទៀត។

ក្រោយឃើញបែបនេះ ធ្វើឲ្យ តារាចម្រៀងដ៏ល្បី គឺ ឱក សុគន្ធកញ្ញា នៅលែងសុខហើយ ក៏បានបង្ហោះសារទំាងយប់ នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ នេះថា “សូមអបអរសាទរដល់ ប្អូនស្រី វត្តីសារ៉ាវឌី ដែលទទួលបានលំដាប់ Top10 ហើយក៏ទទួលបាន មកុដមួយក្នុងចំណោមម្កុដទាំង ១០ សម្រាប់តំណែង 5th Runner Up នៅក្នុងកម្មវិធី Miss Grand International 2022។ អ្នកធ្វើបានល្អហើយ Miss Grand Cambodia”។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​