នេះជាវីដេអូអូន អ៊ែលលី និង តិចម៉េង បានជួបគ្នាតាមការសន្យាមើលហើយធានាសើចរឹងពោះម៉ង (មានវីដេអូ)

46

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ​ ​៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ អ្នកនាង ផន សុផារី ដែលរូបអ្នកនាងធ្លាប់ជា អតីត តារាកំប្លែង ដ៏ល្បីឈ្មោះម្នាក់ ដែលធ្លាប់នៅ ជាមួយក្រុម នាយ ពាក់មី ហើយក៏ជា អ្នកសម្តែង ល្ខោនបាសាក់ ដ៏ស្ទាត់ជំនាញ និង ប៉ិនប្រសព្វ ផងដែរ ព្រមទាំងនៅតែទទួលបាន ការចាប់អារម្មណ៍ខ្លាំង មកទល់ពេលនេះ ឲ្យតែ សុផារី ផុសម្តងៗ។ដោយឡែក​ ក្រោយពីរៀបការ អ្នកនាង បានកសាងគ្រួសារ

ជាមួយស្វាមី និងទទួលបានកូនស្រីម្នាក់ ឈ្មោះ ប៊ែលឡា ជាចំណងដៃ។ លុះមកដល់ព្រឹក ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ អ្នកនាង បានសម្រាល កូនស្រីទី២ របស់ខ្លួន ដោយជោគជ័យម្នាក់ទៀត ដែលមានឈ្មោះពីរោះណាស់ គឺ វណ្ណារ៉ា ហៅ អ៊ែលលី (Ellie)។យ៉ាងណាមិញ​ មួយរយៈចុងក្រោយនេះ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ យ៉ាងខ្លាំង ពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ទៅលើ អូនអ៊ែលលី (Ellie) កូនស្រីពៅ សុផារី ហ្នឹងតែម្តង មានដូចជាសកម្មភាពសើច យំ លេងទឹកមុខ ក្រមិចក្រមើម ដល់ថ្នាក់ ធ្វើឲ្យ គ្រប់គ្នា ទ្រាំ​មិនបាន ក៏យករូប Ellie ទៅផុស​

ក្នុងហ្វេសប៊ុករបស់ខ្លួនបន្ត រួចថែម caption ប្លែកៗ ពិសេស ពេលអូនទៅរៀនម្តងៗ ពិសេស អូនបានជួប សុទ្ធតែតារាល្បីៗ ជាហូរហែ មិនដែលដាច់ឡើយ។តួយ៉ាង ម្សិលម៉ិញនេះ នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ អូនបានជួប ម្ចាស់ពានដ៏ល្បី ទើបជាប់ថ្មីៗទៀត គឺ លីម តិចម៉េង ដោយដាក់ប៉ុន្មានប៉ុស្តិ៍ ឡើងផ្អើលអស់ អ្នកគាំទ្រសារជាថ្មី។ ក្នុងនោះ អ្នកនាង ផន សុផារី បានភ្ជាប់សារខ្លីមួយថា “ទីបំផុត ពូម៉េង យកកាដូ មកអោយអូនហើយ មើលvideo

បានដឹងថាអូនកូរពូម៉េង ឬក៏ពូម៉េងកូរអូន? #យាយសក់ផ្សិត” ស្រាប់តែនៅថ្ងៃទី ២៦ ខែតុលា នេះ សុផារី បានបង្ហោះវីដេអូនេះចេញមកហើយ រួចប្រាប់ថា “លើកទីមួយហើយដែលអ៊ែលលីធ្វើបែបនេះ ពេលជួបពូម៉េង”។មកដល់ក្នុងផ្ទះបានមួយសន្ទុះ តិចម៉េង ប្រាប់ថា ថ្ងៃដែលស្គាល់ អ៊ែលលី ជាលើកដំបូង គឺនៅពេលមកប្រឡង ក្នុង កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 ត្រង់កន្លែងគេយករូបខ្លួន និង អ៊ែលលី ទៅកាត់តដាក់ជិតគ្នា។កាន់តែចាប់អារម្មណ៍ខ្លាំងនោះ ពេល អូន អ៊ែលលី បានជួប តិចម៉េង លេងចរឹត ឡើងប្លែក គឺបានធ្វើខ្លួនឡើងសុភាព ញញឹម ញញ៉ែម ពេលថតរូបជាមួយ តិចម៉េង ដល់ថ្នាក់ ធ្វើឲ្យ ម៉ាក់ៗឡើងឆ្ងល់ និងហួសចិត្តមែនទែន ដោយរាល់ដងឲ្យតែគេមកជិតគឺមិនបានទេ។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​