ទីបំផុុតលោកគីមហៀង សម្រេចដាក់ឈ្មោះអូនតនៗជាផ្លូវការហើយស្រាប់តែអ្នកនាង Love Riya លាន់មាត់ថា

77

ហ្វេសប៊ុក ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាហ្វេសប៊ុកអ្នកនាង Love Riya ដែលជាអ្នកលក់ឡេដ៏ល្បីឈ្មោះមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត មានលុយឡាន ផ្ទះវីឡា ជាពិសេសមានមុខជំនួញជាច្រើននៅក្នុងដៃទៀតផង៕ សូមរំលឹកបន្តិចផងដែរថា អ្នកនាង ធ្លាប់បានរៀបការម្តងហើយតែលែងលះគ្នាវិញ ដោយបន្សល់បាននូវកូនស្រីដ៏គួរអោយស្រលាញ់មួយគឺអូន ទែនៗ។ មិនទាន់បានប៉ុន្មានផងស្រាប់តែ អ្នកនាង Love Riya

បានស្គាល់កំលោះរូបសង្ហារម្នាក់មានមុខងារជាមន្រ្តីប៉ូលីសគឺលោក ហេង គីមហៀង៕ ក្នុងនោះដែរ ក្រោយស្វែងយល់ចិត្តមួយរយៈពេលខ្លីមក អ្នកទាំង ២ បានសម្រេចចិត្តចូលរោងការជាមួយគ្នា តាមប្រពៃណីខ្មែរហើយដែលកម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ។

ដោយឡែកនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ Love Riya គឺនៅសល់តែ 2 ថ្ងៃទៀតតែប៉ុណ្ណោះ ដល់ថ្ងៃសម្រាលកូនប្រុសហើយ មើលទៅសុខភាព ទំាងម្តាយ និងកូនល្អណាស់។ព្រោះតែស្រឡាញ់ កូនប្រុសដែលនឹងត្រៀមឃើញមុខ ក្នុងពេលឆាប់ៗនេះ Love Riya លែងទិញខោអាវ ទំាងឈុតៗ សុទ្ធតែថ្លៃៗអ៊ីចឹងហ្មង ខោអាវមួយឈុត មានជាង 40 $ ដុល្លារ ហើយឈុតខ្លះទៀត មានតម្លៃរហូតដល់ទៅជាង 100 ដុល្លារ ឯណោះ ។ហើយម្សិលម៉ិញនេះដែរ លោក គីមហៀង នាំភរិយា ទៅពិនិត្យផ្ទៃពោះ និងមើលបន្ទប់ត្រៀមសម្រាល ពិតជាស្អាតញាក់សាច់

ដូចសណ្ឋាគារលំដាប់ផ្កាយអ៊ីចឹង ។ មិនត្រឹមតែប៉ុណ្ណោះទេ អ្ងីដែលគ្រប់គ្នាចង់ដឹង ស្វាមី Love Riya ដាច់ចិត្តទំលាយឈ្មោះកូនប្រុសរបស់ខ្លួនហើយ ពីរោះណាស់ ដោយលោកបញ្ជាក់ថា​៖«ថ្ងៃនេះនាំប្រពន្ធមកពិនិត្យផ្ទៃពោះទៀតហើយ ព្រោះដល់ថ្ងៃ អ្នកគ្រូពេទ្យណាត់ សប្បាយចិត្តព្រោះជិតបានឃើញមុខកូនហើយ នៅសល់តែ2ខែទៀតទេ ហៀង អារីយ៉ាផាយុ (ប្រុសតន)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​