អ្នកនាង Love Riya ទិញឈុតខោអាវថ្លៃៗសម្រាប់កូនប្រុស ដែលសរុបជាទឹកប្រាក់រហូតដល់ទៅ ​(មានវីដេអូ)

59

ហ្វេសប៊ុក ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាហ្វេសប៊ុកអ្នកនាង Love Riya ដែលជាអ្នកលក់ឡេដ៏ល្បីឈ្មោះមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត មានលុយឡាន ផ្ទះវីឡា ជាពិសេសមានមុខជំនួញជាច្រើននៅក្នុងដៃទៀតផង៕ សូមរំលឹកបន្តិចផងដែរថា អ្នកនាង ធ្លាប់បានរៀបការម្តងហើយតែលែងលះគ្នាវិញ ដោយបន្សល់បាននូវកូនស្រីដ៏គួរអោយស្រលាញ់មួយគឺអូន ទែនៗ។ មិនទាន់បានប៉ុន្មានផង

ស្រាប់តែ អ្នកនាង Love Riya បានស្គាល់កំលោះរូបសង្ហារម្នាក់មានមុខងារជាមន្រ្តីប៉ូលីសគឺលោក ហេង គីមហៀង៕ ក្នុងនោះដែរ ក្រោយស្វែងយល់ចិត្តមួយរយៈពេលខ្លីមក អ្នកទាំង ២ បានសម្រេចចិត្តចូលរោងការជាមួយគ្នា តាមប្រពៃណីខ្មែរហើយដែលកម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ។

គិតត្រឹមថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ លោក ហេង គីមហៀង បាននាំភរិយាទៅពិនិត្យផ្ទៃពោះម្ដងទៀត ហើយបង្ហាញអារម្មណ៍ថា «ថ្ងៃនេះនាំប្រពន្ធមកពិនិត្យផ្ទៃពោះទៀតហើយ ព្រោះដល់ថ្ងៃអ្នកគ្រូពេទ្យណាត់​ សប្បាយចិត្តព្រោះជិតបានឃើញមុខកូនហើយនៅសល់តែ២ខែទៀតទេ ហៀងអារីយ៉ាផាយុ(ប្រុសតន)»។ យ៉ាងណាមិញ​ អ្នកនាង Love Riya គឺនៅសល់តែ 2 ថ្ងៃទៀតតែប៉ុណ្ណោះ ដល់ថ្ងៃសម្រាលកូនប្រុសហើយ មើលទៅសុខភាព ទាំងម្តាយ និងកូនល្អណាស់។

ព្រោះតែស្រឡាញ់ កូនប្រុសដែលនឹងត្រៀមឃើញមុខ ក្នុងពេលឆាប់ៗនេះ Love Riya លែងទិញខោអាវ ទំាងឈុតៗ សុទ្ធតែថ្លៃៗអ៊ីចឹងហ្មង ខោអាវមួយឈុត មានជាង 40 $ ដុល្លារ ហើយឈុតខ្លះទៀត មានតម្លៃរហូតដល់ទៅជាង 100 ដុល្លារ ឯណោះ ។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​