ថាមែនៗ!​ ទីបំផុតលោក សេង មង្គល ដាច់ចិត្តសារភាពហើយដោយប្រកាសក្តែងៗនៅលើឆាកផ្ទាល់ថា​​ (មានវីដេអូ)

55

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនមួយចំនួនប្រហែលជ្រាបដឹងហើយថា​ ចែដាណា​បានរៀបចំកម្មវិធី សម្ពោធផលិតផលថ្មីរបស់ខ្លួន ព្រមទាំងមានការចូលរួមពីសំណាក់ តារាល្បីៗជាច្រើនដួង ដែលជាមហាព្រឹត្តិការណ៍ ដ៏កក្រើកមួយនៅប្រទេសកម្ពុជាយើង​​ ហើយ អ្វីដែលកាន់តែភ្ញាក់ ថែមទៀតនោះ តារាសម្តែង និងពិធីករ ស្រស់សង្ហា សេង មង្គល បានក្លាយជា BA ឲ្យផលិតផលថ្មី របស់ ចែដាណា ថែមទៀតផង

ហើយក៏បានធ្វើឲ្យ គ្រប់គ្នាពេញចិត្តយ៉ាងខ្លាំង កាលពី ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ។​ ក្នុងនោះដែរ​ ហ្វេនៗជាច្រើនសង្កេតឃើញថា មង្គល និង ចែដាណា មានភាពស្និតស្នាល ថត MV ជាមួយគ្នា បែបនេះ ធ្វើឲ្យ មហាជនមិនតិចនាក់ទេ មានការយល់ច្រឡំ ថា អ្នកទាំងពីរ

មានទំនាក់ទំនងស្នេហាជាមួយគ្នា បើទោះ ចែដាណា និង លោក មង្គល ចេញមុខបកស្រាយ ថាមិនមែនជាការពិតក៏ដោយ។ ដោយឡែក​ក្រោយៗមក អ្នកទំាងពីរ មានការងារច្រើនណាស់ជាមួយគ្នា ពេលខ្លះចុះទៅខេត្តឆ្ងាយៗ ក៏មានដែរ។ ជាក់ស្តែង កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ

លោកស្រី ទ្រី ដាណា បានដំណើរកម្សាន្តពិសេសមួយ​របស់ ក្រុមហ៊ុន ដាណាទ្រី នាំ អ្នកតំណាងឆ្នើម ប្រចាំឆ្នាំ 2022 ទៅលំហែកាយដល់ខេត្តមណ្ឌលគិរី បាត់ ដោយមានការជប់លៀង និងជូនរង្វាន់ថែមទៀតផង។ឆ្លៀតក្នុងឱកាសនោះ លោក សេង មង្គល ក៏មានវត្តមានក្នុងពេលវេលាដ៏សែនរីករាយនេះផងដែរ ព្រមទំាងសារភាពរឿងមួយ នៅចំពោះមុខ ចែដាណា និងអ្នកតំណាងទាំងអស់ ដោយប្រាប់ច្បាស់ៗថា​ ៖

«ជាទូទៅមនុស្សយើងតែស្រឡាញ់គ្នាមានភាពប្រចណ្ឌក្នុងហ្នឹងហើយ ហើយហួងហែង សម្រាប់ខ្ញុំបើសិនជាខ្ញុំស្រឡាញ់ តារាដូចគ្នា ច្បាស់ជាគាត់ទៅសម្តែងនេះ សម្តែងនោះ ជាមួយតួប្រុសនេះ តួប្រុសនោះ ច្បាស់ជាខ្ញុំឃើញទៅ ខ្ញុំអត់សប្បាយ​ចិត្ត ខ្ញុំហួងហែង អ៊ីចឹងទៅខ្ញុំតាំងចិត្តថា មិនស្រឡាញ់អ្នកសិល្បៈដូចគ្នាទេ គ្រាន់តែធ្វើការជាមួយគ្នា…»។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ