មហាជនលាន់មាត់សរសើរជាខ្លាំង ក្រោយកញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី សម្តែងឈុតគោព្រៃ តំណាងជាតិ បានយ៉ាងល្អឥតខ្ចោះ (មានវីដេអូ)

48

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនប្រហែលជ្រាបដឹងហើយថា នៅរាត្រីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ យប់មិញនេះ កម្មវិធី Miss Grand International ក៏បានឈានដល់វគ្គបង្ហាញឈុតតំណាងជាតិហើយ ដែលឃើញថាបវរកញ្ញាតំណាងប្រទេសនីមួយៗ បានដើរបង្ហាញឈុតដ៏ល្អឯកប្រចាំប្រទេសរបស់ខ្លួនលើឆាកដ៏ធំអស្ចារ្យនេះ បានយ៉ាងល្អៗរៀងៗខ្លួន។ តួយ៉ាង ងាកមកមើលបវរកញ្ញាតំណាងកម្ពុជាយើង កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងវគ្គបង្ហាញឈុតតំណាងជាតិនេះដែរ

បានធ្វើឱ្យមហាជនអ្នកគាំទ្រ ហាក់មានការរំភើបចិត្ត និង មានមោទកភាពជាខ្លាំងចំពោះរូបនាង ដែលបានធ្វើការបង្ហាញឈុតតំណាងជាតិ «កាហ្វេសែនមនោរម្យភូមិភាគឥសាន» ឬ «គោព្រៃ» លើឆាកដ៏អស្ចារ្យនេះ ជាមួយនឹងភាពស្វាហាប់ និង ជឿជាក់ ពេញដោយទំនុកចិត្តបំផុត ដែលក្នុងវគ្គនេះនាងធ្វើបានយ៉ាងល្អ និង លេចធ្លោខ្លាំង។

ជាមួយគ្នានោះ វីដេអូនៃការដើរបង្ហាញឈុតតំណាងជាតិរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងផ្ទុះការចែករំលែកពេញបណ្ដាញសង្គមភ្ជាប់ជាមួយនឹងពាក្យពេចន៍សរសើរមិនដាច់ពីមាត់ពីមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាខ្មែរជាច្រើនផងដែរ៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ