មិនចាំយូរ! ក្រោយអូន​ មុី ថាក្តីស្រលាញ់ពិតប្រាកដ មិនមែនត្រូវការមានលុយ ស្រាប់តែបុរសម្នាក់ ចេញមុខដាក់ផាំងៗបែបនេះថា

54

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយអូន មុី មានឈ្មោះពិត អៀ ម៉េងលិ ដែលសព្វថ្ងៃនេះនាង តែងតែបង្ហាញខ្លួន តាមកម្មវិធីផ្សេងៗ មិនដែលដាច់ឡើយ ពិសេស រូបសម្រស់ តារាស្រីម្នាក់នេះ នៅតែក្មេង និងកាន់តែស្អាតជាងមុនញាក់សាច់ តែម្តងមើលពីជ្រុងណាក៏ស្អាតដែរ៕ យ៉ាងណាមិញ ថ្មីៗនេះអូន មុី បានប្រកាសចែកផ្លូវគ្នាជាមួយសង្សារចាស់

ដោយសំអាងថាសង្សារចាស់មនុស្សមិនល្អដើរបោកប្រាស់ខ្ចីលុយនាងមិនព្រមសង៕តួយ៉ាង ក្រោយបែកពីសង្សារមិនទាន់បានប៉ុន្មានផង ស្រាប់តែ នាថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២២ ម៉េងលិ បានបង្ហោះរូបភាពមួយសន្លឹកទៀត ជាមួយបុរសសង្ហារូបនេះ រួចដាក់មួយឃ្លាថា ៖ «ក្តីស្រលាញ់ពិតប្រាកដ មិនមែនត្រូវការមានលុយ ហ៊ឺហា នោះទេ សុំត្រឹមតែ ស្មោះត្រង់ ផ្តល់តម្លៃ អោយគ្នាទៅវិញទៅមកទៅ គ្រប់គ្រាន់ហើយ Royce Hy»។ មិនចាំយូរ បងប្រុសម្នាក់ ទប់ចិត្តលែងជាប់ ក៏បានដាក់ចំៗថា ៖

«Unfollow ចោលមួយ ស្អប់ណាស់ ស្អប់ដល់ឆ្មប នរណាប្រើពាក្យ ស្រលាញ់មិនគិតមានក្រ តែកុំមើល ពេលខ្លះឈរថតមុខ Rolls-Royce ហើយបើគាត់នេះក្រ ស្មានអ្នកតារា និយាយជាមួយ ដល់ស្គាល់គ្នាអី ហើយសាកចូលស្តីមើល តិចថាអត់យកលុយ យ៉ាងហោច $50000 ថ្លៃទឹកដោះ ពីដើមមកអាពាក្យស្រលាញ់ មិនគិតក្រនេះ គឺប្រើបានសំរាប់តែលោកៗ អ្នកមានទេ ព្រោះអ្នកក្រគ្មានពេល គ្មានលុយ មកទិញទូរស័ព្ទល្អៗ បញ្ចូលកាត ទៅច្រាសកន្លែងថ្លៃៗ ស្អាតៗ ថតរូបហើយនិយាយថា “លុយមិនសំខាន់»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​