ទីបំផុតដឹងលទ្ធផលម្ចាស់ទូក និងអ្នកបើកទូក-ដហើយ​ ដោយព្រះរាជ​អាជ្ញា​អមសាលាដំបូង​ខេត្ត​កណ្តាល បានសម្រេចថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា កាលពី ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ១៩:00 មានហេតុការណ៍ ដ៏សែនរន្ធត់មួយ បានកើតឡើង ស្ថិតនៅចំណុច ទូកដរទទឹង នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ហើយមូលហេតុ ដែលបណ្តាលឲ្យ ទូកដ លិចបែបនេះ គឺដោយសារតែ ម្ចាស់ទូក ដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោង សម្រាប់ការពារ ថែមទៀតផង។ដោយឡែក មកដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ សាកសពកុមារាចុងក្រោយ ត្រូវបានរកឃើញហើយ។ ក្នុងនោះ បើយោងតាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ៖

«ទី​បំផុត​សាក​សព​កុមារា​ចុង​ក្រោយ​ ត្រូវ​បាន​រកឃើញ​ហើយ​ គិត​មក​ត្រឹម ​ថ្ងៃ​ទី១៥​ ខែ​តុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​៦:១៥ នាទី​ព្រឹក​ សាក​សព​កុមារា​ ឈ្មោះ​ មាស​ សុវណ្ណរាជ​ អាយុ​១៤ឆ្នាំ​ ត្រូវ​បាន​ក្រុម​សង្គ្រោះ​រកឃើញ​ហើយ​ សរុប​ចំនួន​១៥នាក់ ស្រី០៤នាក់ (ស្លាប់​១១នាក់​ ស្រី​០៣នាក់)។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ លទ្ធផលចេញហើយ ទាក់ទង ថៅកែទូក និងអ្នកបើកទូក-ដ ដោយយោងតាមរយៈផេកផ្លូវការមួយ BTV Cambodia បានបញ្ជាក់ថា ៖

«គិតមកដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ នេះ សំណុំរឿង ហេតុការណ៍លិចទូកចម្លង នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បានឈានដល់ដំណាក់កាលតុលាការហើយ។ ប៉ុន្តែសំណុំរឿងនេះ ត្រូវបានតំណាង អយ្យការដាក់ឲ្យស្ថិតនៅក្រៅឃុំ បណ្ដោះអាសន្ន ចំពោះថៅកែទូក និងអ្នកបើកទូក-ដ។ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានប្រាប់ BTV នៅមុននេះបន្តិចថា ការបន្តនីតិវិធីនៅក្នុងសំណុំរឿងនេះ

គឺឯកឧត្តមព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងខេត្តកណ្ដាល បានសម្រេចដាក់ឲ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន ចំពោះថៅកែទូក-ដទាំងពីរនាក់ និងអ្នកបើកបរម្នាក់។ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ក្នុងករណីនេះ ក្រុមគ្រួសាររងគ្រោះនៃឧបទ្ទវហេតុលិចទូកចម្លងទាំងអស់ មិនបានដាក់ពាក្យបណ្ដឹងនោះទេ។យ៉ាងណាមិញ លោក ផែង វណ្ណៈ ក៏បានបន្ថែមថា ៖ «ទីបំផុត​ ព្រះរាជ​អាជ្ញា​អមសាលាដំបូង​ខេត្ត​កណ្តាល​ បាន​អនុញ្ញាត​អោយ​ម្ចាស់​ទូកដ​ និង​ អ្នក​បើកបរ​ បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ នៅ​ព្រឹក​នេះ​ ដោយគ្រាន់​តែ​រក្សា​ទុក​សំណុំរឿង​តែប៉ុណ្ណោះ​។សូមអរគុណ​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ និង​ លោក​ព្រះរាជ​អាជ្ញា​ អមសាលាដំបូង​ខេត្ត​កណ្ដាល​ ដែល​បាន​ផ្ដល់​ឱកាស​អោយ​គាត់​បានកែប្រែ​នូវចំណុចខ្វះខាត​ និង​ វិលត្រឡប់​ទៅ​លំនៅ​ដ្ឋាន​វិញ​ »៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *