ថាមែនៗ! ក្រោយឃើញប្រពន្ធអោបពូឃ្លាំង យ៉ាងស្និទ្ធ​ស្រាប់តែណាំ ប៊ុណ្ណារ័ត្ន បោះសម្ដីបែបនេះថា (មានវីដេអូ)

49

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តអ្នកគាំទ្រកំពុងផ្ទុះការចាប់អារម្មណ៍ ពេលឃើញភរិយាបណ្ដូលចិត្តរបស់តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន បង្ហោះវីដេអូនៅលើបណ្ដាញសង្គម បង្ហាញពីសកម្មភាពផឹកស្រាខ្វែងដៃ ព្រមទាំងឱបគ្នាយ៉ាងស្និទ្ធស្នាលជាមួយតារាចម្រៀងរ៉េប ពូ ឃ្លាំង។ដោយឃើញសកម្មភាពរបស់អ្នកម៉ាក់កូនពីរ ណាំ ហ្វា ដែលជាភរិយាលោក ណាំ ប៊ុណ្ណារ័ត្ន និង តារាចម្រៀងរ៉េប ពូ ឃ្លាំង

កៀតកិតគ្នាខ្លាំង ហើយខ្លាចធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមានការយល់ច្រឡំ ស្រាប់តែលោក ណាំ ប៊ុណ្ណារ័ត្ន ចេញមុនបកស្រាយទៅកាន់អ្នកគាំទ្រថា ពួកលោករាប់អានគ្នាប្រៀបដូចបងប្អូន ហើយទង្វើរបស់ ពូ ឃ្លាំង ជាមួយនឹងភរិយាលោក គឺដូចជាបងប្រុសស្វាគមន៍ប្អូនថ្លៃដូច្នោះដែរ។ណាំ ប៊ុណ្ណារ័ត្ន

បានចែករំលែកវីដេអូនោះហើយរៀបរាប់ប្រកបដោយការគោរពថា ៖ «គាត់ជាម៉ាក់មើលកូនបានល្អ ពូក៏ជាមនុស្សល្អ គ្រួសារខ្ញុំរស់ដោយយល់ពីគ្នា សូមបងប្អូនកុំប្រកាន់ថ្វី គាត់ហត់នឿយរក្សាកូនក្មេង ខ្ញុំនាំមកមើលកុំឱ្យ stress ពេក មើលឣាចមិនសូវសម តែធាតុពិត ពូប្រៀបបានដូចបងប្រុសស្វាគមន៍ ប្អូនថ្លៃ។ ដោយក្តីយោគយល់ ពីខ្ញុំ»៕