ស្ងាត់ៗលោកនី រតនា បង្ហោះរូបភាពមួយសន្លឹកយ៉ាងស្រស់ស្អាតជាមួយភរិយាអមជាមួយសារដែលធ្វើអោយហ្វេនៗរំជួលចិត្តថា

56

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយលោកនី រតនា គឺជាតារាចម្រៀងអាជីពមួយរូបប្រសូត្រចេញពីកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ១ ដោយរហូតមកដល់ពេលនេះ មានរយៈពេលជាង ៦ ឆ្នាំមកហើយ ដែលលោកបានឈរលើវិថីសិល្បៈ និង បានសាងប្រជាប្រិយភាពក្នុងស្រទាប់មហាជនបានយ៉ាងច្រើននោះ។ដោយឡែក ក្រោយបានក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី ១ មិនបានប៉ុន្មានឆ្នាំផង ស្រាប់តែនៅក្នុងឆ្នាំ ២០១៨ នី រតនា

បានសម្រេចចិត្តរៀបការនឹងនារីស្រស់ស្អាតម្នាក់ឈ្មោះ ហេង សុវណ្ណភក្តិណា ដែលកូនស្រីអ្នកជំនួញម្នាក់។ មកទល់ពេលនេះ លោក នី រតនា និង ភរិយាបានទទួលចំណងដៃកូនស្រីម្នាក់ដ៏គួរឱ្យស្រឡាញ់ មានឈ្មោះ នីវណ្ណ មែលឡានី ហៅអូនមែល។ក្រោយរៀបការ និង ទទួលបានចំណងដៃកូនស្រីម្នាក់ គេបានកត់សម្គាល់ឃើញលោក នី រតនា តែងតែបង្ហោះបង្ហាញពីរូបភាពគូជាមួយភរិយា ក៏ដូចជាគ្រួសារតូចរបស់លោកយ៉ាងកក់ក្តៅ និង ពោរពេញដោយសុភមង្គល

នៅលើបណ្តាសង្គមនានាមិនថាហ្វេសប៊ុក ឬ អ៊ីស្រ្តាក្រាមនោះឡើយ។យ៉ាងណាមិញ កាលពីថ្មីៗកន្លងទៅនេះ ពោលគឺនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ លោក នី រតនា បានបង្ហោះរូបខ្លួន និង ភរិយាកៀកគ្នាយ៉ាងផ្អែមល្ហែមលើបណ្តាញសង្គមហ្វេសប៊ុក ហើយជាមួយរូបភាពនោះលោកក៏បានបន្ថែមនូវសារយ៉ាងខ្លីមួយទៀត ដោយសារលោកបានសរសេរថា ៖ «ចង់ឱ្យផែនដីនេះមានតែយេីងពីរនាក់»។បន្ទាប់ពីការបង្ហោះរូបភាព អមជាមួយសារដ៏ខ្លីនេះហើយ

គេបានសង្កេតឃើញមានមហាជនអ្នកគាំទ្រជាច្រើនពាន់នាក់បានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងអត្ថន័យសារដ៏ខ្លីនោះ និង បានចូលទៅបញ្ចេញមតិព្រោងព្រាតឱ្យលោក នី រតនា។ ក្នុងនោះ ការបញ្ចេញមតិមួយដែលមហាជនអ្នកគាំទ្របានលើកឡើងដែលមានភាពស្រដៀងគ្នានោះ គឺគេបានលើកឡើងតបនឹងសារ Idol ថា «តើឱ្យគេទៅរស់នៅឯណា?» និង មួយចំនួនធំទៀតបានបញ្ចេញមតិបែបចំអន់លេងសើចថា «ហួសនឹងថ្លែង» «ចិត្តចង្អៀតម្ល៉េះ» ជាដើម ហើយក្នុងនោះ គេថែមទាំងលើកឡើងថា ឱ្យអ្នកទាំងពីរទៅរស់នៅលើភពព្រះចន្ទ ឬ ភពណិបទូនវិញ ព្រោះភពផែនដីនេះមានមនុស្សរស់នៅច្រើនហើយ៕