ក្តុកក្តួល! ក្រោយទទួលដំណឹងមរណៈភាពរបស់លោកលឹម ឈូករ័ត្ន ភ្លាម Chef ណារ៉ា បង្ហោះសាររៀបរាប់ទាំងរំជួលចិត្តថា

63

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនដែលជាអ្នកគាំទ្រកម្មវិធី MasterChef Khmer បានទទួលដំណឹងដ៏រន្ធត់ចិត្ត និង សោកស្ដាយបំផុត ដោយបេក្ខភាព លឹម ឈូករ័ត្ន នៃកម្មវិធី MasterChef Khmer រដូវកាលទី ២ បានទទួលមរណភាពហើយ ដោយសារតែជំងឺឡើងជាតិស្ករ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ ម្សិលមិញនេះ។ ក្នុងនោះដែរ ដំណឹងមរណភាពដ៏ក្រៀមក្រំនេះដែរ ត្រូវបានជូនដំណឹងដោយអតីតបេក្ខភាពកម្មវិធី MasterChef Khmer រដូវកាលទី ២ គឺលោក យូរ៉ា ដោយលោកបានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់លោក លឹម ឈូករ័ត្ន អមដោយសំណេរដ៏ទុក្ខសោកថា ៖

«លឹម ឈូករ័ត្ន ជាសមាជិក MasterChef Khmer រដូវកាលទី ២ បានបាត់បង់ជីវិតហើយ ដោយជំងឺឡើងជាតិស្ករ ពីមុនគាត់ក៏ធ្លាប់ឈឺដែរ ស្រកអស់ ២០ គឺឡូម្ដងហើយ លើកនេះអង្គុយធ្វើការសុខៗ ស្រាប់តែសន្លប់ដឹកមកពេទ្យជោរី ជួបមិនបាន ហឹមអីលូវសពដឹកទៅស្រុកធ្វើបុណ្យ នៅខេត្តឧត្តមានជ័យ បែកគ្នាលើកនេះបែករហូតហើយសម្លាញ់អើយ សូមទៅឱ្យបានសុខណាសម្លាញ់ចូលរួមសោកស្ដាយលើកនេះមិនដូចក្នុងកម្មវិធីទេ»។ យ៉ាងណាមិញ ក្រោយពីទទួលដំណឹងមរណភាពរបស់ អតីតបេក្ខភាព MasterChef Khmer រូបនេះ

មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយ និង ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់បេក្ខភាពរូបនេះផងដែរ។ ក្នុងនោះដែរ ក៏បានឃើញ Chef ណារ៉ា ដែលជាគណៈកម្មការមួយរូបនៃកម្មវិធី MasterChef Khmer បានបង្ហោះសារលើហ្វេសប៊ុករបស់ខ្លួនបង្ហាញអារម្មណ៍សោកស្ដាយ និង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសាររបស់ លឹម ឈូករត្ន័ ផងដែរ។ សារនោះ Chef ណារ៉ា បានរៀបរាប់ថា ៖ «ខ្ញុំបាទសែបណារ៉ា ក្នុងនាមជាគណៈកម្មការមួយរូបក្នុងកម្មវិធី MasterChef Khmer! ខ្ញុំបាទសុំចូលរួមរំទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសពរបស់ប្អូន លឹម ឈូករត្ន័ ដែលជាបេក្ខជនប្រឡងក្នុងកម្មវិធី MasterChef Khmer រដូវកាលទី២!! សូមវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅដល់ទីស្ងប់សុខផងចុះ»៕