អតីត The Voice Kids Cambodia រដូវកាលពី ២ វឿន ពិសី ចូលរួមប្រកួតក្នុងរដូវកាលថ្មីទទួលលទ្ធផលគឺ (មានវីដេអូ)

65

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អុនជាច្រើនបានជ្រាបដឹងហើយថា កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ៣ ដែល​ប្រឡង​ប្រជែងវគ្គ The Blind Audition សប្ដាហ៍​ទី ៣ ថ្មីៗនេះ ពិត​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍​​ខ្លាំង​ចំពោះ​បេក្ខភាព​កុមារ​ជាច្រើន​រូប​ដែល​បង្ហាញ​សមត្ថភាព​សុទ្ធ​សឹង​តែ​មាន​សំឡេង​​ពីរោះៗ និង​ចំណុច​ទាក់ទាញ​រៀងៗ​ខ្លួន។ ដោយឡែក ក្នុង​ចំណោម​បេក្ខភាព​កុមារ​ដែល​បានបង្ហាញសមត្ថភាពក្នុងសប្ដាហ៍ទី ៣ នេះដែរ ឃើញ​ថា​លើ​បណ្ដាញសង្គមមហាជន ជាពិសេសអ្នកគាំទ្រតាមដានកម្មវិធីនេះ

បានផ្ទុះចាប់អារម្មណ៍ និង​ធ្វើការចែករំលែកខ្លាំង ខណៈបានឃើញកុមារីអាយុ ១៣ ឆ្នាំ វឿន ពិសី បង្ហាញ​សមត្ថភាព​បាន​យ៉ាង​ល្អ ដោយបកស្រាយបទ «ត្រឹមអ្នកស្គាល់គ្នា» បាន​យ៉ាង​ពីរោះ​ក្រអួន​ក្រអៅ ដែល​អាច​ឆក់​បាន​ចិត្ត​គណៈកម្មការ​បង្វិល​កៅអីទាំង ៣ រូបផងដែរ។ គួរឱ្យដឹងថា នេះមិនមែនជាលើកដំបូងឡើយដែល ពិសី បាន​ដាក់ពាក្យចូលរួមប្រកួតកម្មវិធី The Voice Kids Cambodia នេះ

ពោលកាលពីរដូវកាលទី ២ កន្លងទៅ ពិសី ក៏ធ្លាប់បានចូលរួមបង្ហាញសមត្ថភាពរបស់នាងម្ដងរួចមកហើយ ដោយពេលនោះរូបនាងមានវ័យត្រឹម ៩ ឆ្នាំប៉ុណ្ណោះ។ ទោះជាយ៉ាងណា អាចថារូបនាងនៅក្មេងពេក ហើយសមត្ថភាពនៅមានកម្រិត ទើបធ្វើឱ្យ ពិសី មិនអាចទទួលបានលទ្ធផលល្អនោះឡើយ។ យ៉ាងណាមិញ ការបង្ហាញសមត្ថភាពរបស់ ពិសី ជាថ្មីនារដូវកាលថ្មីនេះ ឃើញថា រូបនាង ពិតជាបានខំប្រឹងវឹកហាត់ខ្លួនឯងបានយ៉ាងល្អខ្លាំង ដែលអាចធ្វើឱ្យរូបនាងឆក់បានបេះដូង ការស្រឡាញ់ពីគណៈកម្មការទាំង ៣ ផងដែរ។ ក្នុង​នោះ​ដែរ មហាជន​អ្នក​ទស្សនា​ជាច្រើន​ក៏​បាន​បង្ហាញ​ការ​សរសើរ​ចំពោះ​ភាព​តស៊ូ​មិន​ចុះចាញ់​ភាព​បរាជ័យ​របស់ ពិសី

ដែល​ខំ​ហ្វឹកហាត់​សំឡេង​របស់​ខ្លួន​ឯង​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​មុន និង យក​ភាព​បរាជ័យ​នា​ពេល​មុន​នោះ​មក​ធ្វើ​ជា​បទ​ពិសោធ​សម្រាប់​រូបនាង​នា​ពេល​នេះ។ មហាជន​ជាច្រើន​ក៏​ដាក់​ការ​រំពឹង​ខ្ពស់​ដែរ​ថា​ការ​ប្រឹងប្រែង​របស់ ពិសី នឹង​អាច​នាំ​នាង​ទទួល​បាន​លទ្ធផល​ល្អ​គាប់​ចិត្ត​មិន​ខាន៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ