ចូលរួមរំលែកទុក្ខផង!​ អតីតបេក្ខភាពកម្មវិធី Masterchef Khmer លោកលឹម ឈូករ័ត្ន បានទទួលមរណៈភាពហើយគឺដោយសារតែ

66

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្ត​អ្នក​និយម​តាមដាន​កម្មវិធី​ប្រកួត​លំដាប់​ពិភពលោក Masterchef Khmer ប្រាកដ​ណាស់​ជា​ធ្លាប់​បាន​ស្គាល់​បេក្ខភាព​ប្រកួត​ក្នុង​រដូវកាល​ទី ២ មួយ​រូប​ឈ្មោះ លឹម ឈូករ័ត្ន ដែល​ជា​បេក្ខភាព​មក​ពី​ខេត្ត ឧត្តរមានជ័យ។ ដោយឡែក ថ្មីៗ​នេះ​ដែរ មាន​ដំណឹង​ដ៏​សោកសៅ​មួយ​ចំពោះ​អ្នក​គាំទ្រ​កម្មវិធី​មួយ​នេះ

ដោយ​បេក្ខភាព​កម្មវិធី Masterchef Khmer រដូវកាល​ទី ២ លឹម ឈូករ័ត្ន បាន​ទទួល​មរណភាព​ហើយ ដោយសារ​តែ​ជំងឺ​ឡើង​ជាតិ​ស្ករ។ ដំណឹង​ដ៏​តក់​ស្លុត និង សោកសៅ​មួយ​នេះ​ដែរ ត្រូវ​បាន​ប្រកាស​ដោយ​អតីត​បេក្ខភាព​កម្មវិធី Masterchef Khmer រដូវកាល​ទី ២ គឺ​លោក យូរ៉ា ដោយ​លោក​បាន​ធ្វើ​ការ​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នៃ​លោក លឹម ឈូករ័ត្ន អម​ដោយ​សំណេរ​ដ៏​ទុក្ខសោក​ថា ៖

«លឹម ឈូករ័ត្នជាសមាជិក Masterchef Khmer រដូវកាលទី២ បានបាត់បង់ជីវិតហើយ ដោយជម្ងឺឡើងជាតិស្ករ ពីមុនគាត់ក៏ធ្លាប់ឈឺដែរ ស្រកអស់ 20គឺឡូម្ដងហើយ លើកនេះអង្គុយធ្វើការសុខៗ ស្រាប់តែសន្លប់ ដឹកមកពេញជោរី ជួបមិនបាន ហឹមអីលូវសពដឹកទៅស្រុកធ្វើបុណ្យ នៅខេត្តឧត្តមានជ័យ បែកគ្នាលើកនេះបែករហូតហើយសម្លាញ់អើយ សូមទៅអោយបានសុខណាសម្លាញ់
ចូលរួមសោកស្ដាយលើកនេះមិនដូចក្នុងកម្មវិធីទេ»៕