អុញនោះ! ស្ងាត់ៗប្តីអ្នកនាង Love Riya បង្ហោះរូបដៃមួយសន្លឹកអមជាមួយសារហត់នឿយថា

78

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហ្វេសប៊ុក ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាហ្វេសប៊ុកអ្នកនាង Love Riya ដែលជាអ្នកលក់ឡេដ៏ល្បីឈ្មោះមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត មានលុយឡាន ផ្ទះវីឡា ជាពិសេសមានមុខជំនួញជាច្រើននៅក្នុងដៃទៀតផង៕ សូមរំលឹកបន្តិចផងដែរថា អ្នកនាង ធ្លាប់បានរៀបការម្តងហើយតែលែងលះគ្នាវិញ ដោយបន្សល់បាននូវកូនស្រីដ៏គួរអោយស្រលាញ់មួយគឺអូន ទែនៗ។ មិនទាន់បានប៉ុន្មានផង ស្រាប់តែ អ្នកនាង Love Riya បានស្គាល់កំលោះរូបសង្ហារម្នាក់មានមុខងារជាមន្រ្តីប៉ូលីសគឺលោក ហេង គីមហៀង៕ ក្នុងនោះដែរ ក្រោយស្វែងយល់ចិត្តមួយរយៈពេលខ្លីមក អ្នកទាំង ២ បានសម្រេចចិត្តចូលរោងការជាមួយគ្នា

តាមប្រពៃណីខ្មែរហើយដែលកម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ។កន្លងផុតទៅថ្មីៗនេះ។ តួយ៉ាង ក្រោយរៀបការរួច គេឃើញ អ្នកទាំងពីរ តែងតែបង្ហាញ ស្នាមញញឹម ក្តីសុខ ក្នុងគ្រួសារ

ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តង ព្រមទាំងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់ ពិសេស Love Riya កំពុងមានផ្ទៃពោះកូនទី 2 ហើយ ជាមួយ លោក គីមហៀង ស្វាមីក្រោយ ធ្វើឲ្យ អ្នកទាំងពីររំភើបចិត្តស្ទើរហោះ ព្រោះការប៉ងប្រាថ្នារបស់ខ្លួន បានសម្រេចហើយ។ យ៉ាងណាមិញ នៅថ្ងៃទី១៤ ខែតុលា លោក បានបង្ហោះសារថា «ខ្ញុំហត់ហើយ» ធ្វើឲ្យអ្នកគាំទ្រចូលទៅខំមិនលើកទឹកចិត្ត និងជំរុញឲ្យអត់ធ្មត់

ព្រោងព្រាត ស្មានតែមានរឿងអីជាមួយអ្នកនាងLove Riya អាចនឹងឈានដល់ការបែកបាក់គ្នានោះ។ ខុសពីការរំពឹងទុក បន្តិចក្រោយមក ស្រាប់តែលោកបង្ហោះរូបថតដៃឈឺ អមដោយសារមួយ ធ្វើឲ្យអ្នកគាំទ្រដាច់ផ្ងារតូងតែម្ដង។ លោក បង្ហោះសាររៀបរាប់បញ្ជាក់រឿង «ខ្ញុំហត់ហើយ»ថា «ពេលខ្លះរៀងអែមដែរ​បើឯងហត់​ហើយឯងសម្រាកសិនទៅ(ដៃស្ដាំ)មួយរយៈនេះប្រហែលជាខ្ញុំប្រើឯងជ្រុលពេកហើយ​ OKចាប់ពីពេលនេះទៅទុក្ខ​ ធុរ:​ទាំង​អំបាលម៉ាន​ទុកអោយ(ដៃឆ្វេង)ជាអ្នកជំនួសវិញចុះ​ ទាំងចាប់ទឹកកកហើយហ្នឹងចាក់ស្រា​ កាន់កែវគឺពឹងលើឯងហើយណា​ ហាមសួរ​រកមូលហេតុ(កៀបទ្វារ)​»៕​