មិនជឿកុំប្រមាថ! ត្រយ៉ូងចេក ចម្លែកដុះចេញកណ្តាលដើមសណ្ឋានជាផ្កាឈូក ស្រាប់តែគ្រប់គ្នានាំគ្នា កាត់ឆ្នោតចេញជាលេខគឺ

124

ហ្វេសប៊ុក​ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយកាលពីថ្មីៗនេះ រឿងរ៉ាវមួយបានធ្វើឱ្យមហាជនថៃភ្ញាក់ផ្អើលម្តងទៀតហើយ ដោយមានត្រយ៉ូងចេកមួយ មានរូបរាងដូចជាផ្កាឈូក ដុះចេញពីកណ្តាលដើមដែលម្ចាស់ទើបតែនឹងកាប់ ដែលពិតជាប្លែកខ្លាំងណាស់។ក្នុងនោះ បើតាមម្ចាស់ជាអ្នកខេត្តរ៉ាឆៈបុរី បានឱ្យដឹងថា កាលពីឆ្នាំ ២០២១ កន្លងទៅ ខ្លួនបានយកដើមចេកណាំវ៉ា មកដាំនៅលើដីខ្លួនប្រមាណជា ៧០ ដើម ហើយក្រោយមក

រូបគាត់ក៏បានកាប់ចោលទៅវិញ ព្រោះដើម្បីយកដីធ្វើជាកន្លែងចតឡានចតម៉ូតូ សម្រាប់បុណ្យសពរបស់ញាតិមិត្ត។ក្រោយពីបានកាប់រួចមក ដើមចេកទាំងនោះក៏បានដុះចេញផ្លែចេញផ្កាជាធម្មតា ប៉ុន្តែប្លែកអីមានតែដើមចេកមួយដើមនេះខុសគេ មិនខ្ចីចេញផ្លែចេញផ្កា ទើបខ្លួនក៏បានកាប់ចោលម្តងទៀត។

យ៉ាងណាមិញ រំលងទៅបានប្រហែល ៤ ថ្ងៃប៉ុណ្ណោះ រូបគាត់ក៏បានដើរទៅមើលម្តងទៀត ស្រាប់តែបានប្រទះឃើញដើមចេកដែលខ្លួនទើបតែកាប់នោះ មានត្រយ៉ូងដុះចេញមកជារូបរាងផ្កាឈូកជ្រងោៗនៅកណ្តាលដើម ដែលពិតជាចម្លែកខ្លាំង

ទើបគាត់បានថតរូបយកទៅចែកចាយឱ្យញាតិមិត្តមើល។យ៉ាងណាមិញ មហាជនក៏ដូចជាអ្នកនៅក្នុងភូមិទាំងប៉ុន្មាន ពិតជាភ្ញាក់ផ្អើលមិនតិចនោះទេ ព្រោះគេមិនដែលឃើញត្រយ៉ូងចេកឯណា ដែលដុះចេញពីកណ្តាលដើមបែបនេះឡើយ ហើយពួកគេថែមទាំងឆ្លៀតកាត់លេខឆ្នោតផងដែរ គឺលេខ ៨៥៩៕