មហាសំណាង!​ ក្មេងប្រុស និង ក្មេងស្រី ដែលមានជីវិតរស់នៅបានទម្លាយមូលហេតុដែលនៅរស់ទាំងមិនចេះហែលទឹកគឺដោយសារតែ (មានវីដេអូ)

69

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនស្ទើរតែមួយប្រទេសទៅហើយ ដែលបានបង្ហាញអារម្មណ៍សោកស្ដាយ លើករណីឧបទ្ទវហេតុ លិ-ចទូកដរ បណ្ដាលកូនក្មេងៗ បា-ត់ប-ង់ជី-វិតជាច្រើននាក់ ដោយក្នុងនោះ កុមារីឈ្មោះ វី ចាន់បូរ៉ា អាយុ១២ឆ្នាំ ជាក្មេងស្រីម្នាក់ក្នុងចំណោមជនរងគ្រោះ បានរួចផុតពីគ្រោះថ្នាក់ ទាំងមិននឹកស្មានព្រោះនាង មិនចេះ ហែលទឹកនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ ក្មេងស្រី វី ចាន់បូរ៉ា បានរៀបរាប់នៅក្នុងឃ្លីបវីដេអូមួយ ទាំងអារម្មណ៍រន្ធត់ព្រោះបងប្អូននាងក៏បានបាត់បង់ជីវិតផងដែរ

ដែលត្រូវបានគេយក មកបង្ហោះនៅក្នុងបណ្តាញសង្គមថា មុនពេលលិ-ចទូកនោះ ដាយសារពួកគាត់បាននាំគារុលទៅមុខ ហើយទឹកបានចូលក្នុងទូក ក៏ស្រាប់លិចទូកនោះតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខណៈនាងមិនចេះហែលទឹកទេ ហើយក្រោយទូកលិច នាងបានបណ្តែតខ្លួន ហើយគេចចេញពីអ្នកដទៃកុំឲ្យតោងនាង។ មួយសន្ទុះក្រោយមក ស្រាប់តែខ្លួននាង បានអណ្តែតទៅដល់ច្រាំង ខណៈដែលគាត់មិនចេះហែលទឹកទាល់តែសោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បូរ៉ា ជាសិស្សរៀននៅថ្នាក់ទី៦ នៃសាលាបឋមសិក្សា ហ៊ុន សែន កោះចំរើន។ ជារៀងរាល់ទៅសាលារៀនភាសារអង្គេសនៅឯត្រើយខ្ខាងទៀត ប៉ូរា តែងតែជិះទូកដទៅ។ ក្នុងហេតុការណ៍នោះ បូរ៉ា ក៏មានបងប្អូនជីដូនមួយនឹងគ្នាចំនួនពីរនាក់ ផងដែរ និងថា នឹងមិនសង្ឃឹមមានជីវិតទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែកឯក្មេងប្រុសទី២

បានប្រាប់ពីមូលហេតុ នៃការលិ-ចទូកថា ដំបូងឡើយម្ចាស់ទូក បានប្រាប់ក្មេងៗថា ទុកកង់ឲ្យហើយដើរមកក្រោយ តែក្មេងៗពុំស្តាប់ ហើយនៅម្ដុំគ្នានៅតែក្បាលទូក ទើបបណ្ដាលឲ្យទឹកចូលទូកតែម្តង ចំណែកឯ មូលហេតុដែលក្មេងប្រុសនៅមានជីវិត ក្មេងប្រុស ហេង ហួច បានបញ្ជាក់ថា ពេលទូកលិចភ្លាម ក្មេងប្រុសបានលោតចុះពីលើរម៉ក់ លើទូក ហើយហក់ចុះ ដោយបណ្តែតៗខ្លួនជាមួយកាតាប ទើបស្រែកហៅឲ្យគេជួយទាន់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្មេងប្រសរូបនេះ ដែលមានឪពុកជានាយកសាលា បានបន្ថែមទៀតថា ពេលទូកលិចនោះ បានខ្ចាយក្មេងៗចេញពីទូក ហើយក្មេងៗនាំគ្នាតោងគ្នា ដោយពុំព្រមលែងគ្នាឡើយ។

តាមការបញ្ជាក់ពីឪពុក្មេងប្រុស ហេង ហួច បានបញ្ជាក់ថា សិស្សដែលជួបហេតុការណ៍នោះ គឺសុទ្ធសឹងតែជាសិស្សពូកែ ព្រោះតស៊ូឆ្លងទៅទន្លេទៅរៀនទាំងយប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមបញ្ជាក់ថា ក្នុងករណីលិចទូកដរនោះ មានមនុស្ស ១៥នាក់ ប៉ុន្តែសមត្ថកិច្ច បានរុករកឃើញសា-កស-ពជាបន្តបន្ទាប់ និងមួយចំនួនបាននៅរស់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំពោះមូលហេតុ ដែលនាំឱ្យកើតមានករណីលិចទូកដនេះ បណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោងសម្រាប់ការពារ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​