ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនបានជ្រាបដឹងហើយពីទំនាក់ទំនងរវាង តារាសម្ដែងស្រីរូបស្រស់ អៀ ម៉េងលិ និង តារាចម្រៀងប្រុស នាយ ចឺម ដែលធ្លាប់មានឈ្មោះជាគូស្នេហ៍នឹងគ្នា ដោយបានសាងស្នេហ៍ និងបង្ហាញភាពផ្អែមល្ហែមនឹងគ្នាតាំងពីអំឡុងឆ្នាំ ២០១៧។ដោយឡែក ក្រោយពីបានសាងស្នេហ៍យ៉ាងផ្អែមល្ហែមមួយរយៈ គូស្នេហ៍មួយគូនេះ ក៏បានសម្រេចចែកផ្លូវគ្នាវិញ ដោយឃើញថាមួយរយៈក្រោយមក អ្នកទាំងពីរ ក៏បានស្វែងរកឃើញម្ចាស់ស្អំបេះដូងថ្មីៗរៀងៗខ្លួន
ប៉ុន្តែមកដល់ពេលនេះ ឃើញថាពួកគេកំពុងស្ពាយឈ្មោះ Single ជាថ្មី ខណៈថ្មីៗកន្លងទៅបានប្រកាសបែកស្នេហ៍រៀងៗខ្លួនផងដែរ។យ៉ាងណាមិញក្រោយពីមានឈ្មោះនៅលីវជាថ្មីរៀងៗខ្លួន ស្រាប់តែថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ចាប់អារម្មណ៍ខ្លាំងចំពោះ អតីតគូស្នេហ៍មួយគូនេះ ខណៈបានឃើញអ្នកទាំងពីរ បានជួបគ្នាម្ដងទៀត
ថែមទាំងច្រៀងចម្រៀងមួយបទរួមគ្នាបង្ហោះលើគណនីហ្វេសប៊ុក ហាក់បង្ហាញពីការរាប់អានគ្នាជាថ្មី ក្រោយពីចែកផ្លូវគ្នាអស់ឈ្មោះជាសង្សារជាច្រើនឆ្នាំ។ក្នុងនោះដែរ ក្រោយឃើញបែបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងផ្ទុះចាប់អារម្មណ៍ខ្លាំង ដោយបានធ្វើការចែករំលែកវីដេអូរបស់ អតីតគូស្នេហ៍មួយគូនេះ ភ្ជាប់ជាមួយនឹងការបញ្ចេញមតិភាគច្រើនសរសើរថាអ្នកទាំងពីរស័ក្តិសមគ្នា និងចង់ឱ្យអ្នកទាំងពីរវិលត្រូវគ្នាវិញផងដែរ៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply