ទឹកចិត្តប្រពៃ! ចែ ដាណា ក្រោយដឹងក្មេងៗ 11 នាក់ លាចាកលោកទាំងវ័យក្មេងក៏សម្រេចជូនថវិកា ដល់គ្រួសារនៃស.ព ក្នុងទឹកចំនួនរហូតដល់ទៅ

81

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថាថ្មីៗនេះ មានហេតុការណ៍ ដ៏សែនរន្ធត់មួយ បានកើតឡើង ស្ថិតនៅចំណុច ទូកដរទទឹង នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពី ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ១៩:00 ហើយមូលហេតុ ដែលបណ្តាលឲ្យ ទូកដរលិចបែបនេះ គឺដោយសារតែ ម្ចាស់ទូក ដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន

ហើយគ្មានអាវពោង សម្រាប់ការពារ ថែមទៀតផង។ដោយឡែក នៅមុននេះបន្តិច នាព្រឹក ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ សាកសពកុមារាចុងក្រោយ ត្រូវបានរកឃើញហើយ។ ក្នុងនោះ បើយោងតាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា “ទី​បំផុត​សាក​សព​កុមារា​ចុង​ក្រោយ​ ត្រូវ​បាន​រកឃើញ​ហើយ​ គិត​មក​ត្រឹម ​ថ្ងៃ​ទី១៥​ ខែ​តុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​៦:១៥ នាទី​ព្រឹក​ សាក​សព​កុមារា​ ឈ្មោះ​ មាស​ សុវណ្ណរាជ​ អាយុ​១៤ឆ្នាំ​

ត្រូវ​បាន​ក្រុម​សង្គ្រោះ​រកឃើញ​ហើយ​ សរុប​ចំនួន​១៥នាក់ ស្រី០៤នាក់ (ស្លាប់​១១នាក់​ ស្រី​០៣នាក់)។ឃើញទិដ្ឋភាព ម្តាយឪពុកស្រែកទ្រហ៊ោរយំ នឹកស្តាយ ស្រណោះពេលបាត់បង់កូនៗ ជាទីស្រឡាញ់បែបនេះ ធ្វើឲ្យ ចែដាណា ក៏ហូរទឹកភ្នែកតាមដែរ រួចប្រកាសជួយ គ្រួសារនៃសព នូវទឹកប្រាប់ 500 ដុល្លារ ក្នុងមួយគ្រួសារ សរុបទំាងអស់ 5500$ សម្រាប់១១គ្រួសារ។ចែដាណា បាននិយាយទំាងអួលដើម.ក ថា ៖

«នាងខ្ញុំជួយគ្រួសារស.ពក្មេងៗរងគ្រោះ មួយគ្រួសារ 500$ សរុប 5500$ សម្រាប់១១គ្រួសារ។ ដោយក្ដីសង្វេគពន់ពេក នាងខ្ញុំពិតជាមិនអាចទប់អារម្មណ៍បានទេ ពេលនេះ មានតែការផ្ដល់កម្លាំងចិត្តប៉ុណ្ណោះ និងជួយគ្នាប៉ុណ្ណោះ។ នាងខ្ញុំនឹងជួយក្មេងៗនៅភូមិកោះចំរើន ស្រុកលើកដែក ខេត្តកណ្ដាល ដើម្បីលើកទឹកចិត្តពួកគាត់”។សូមប្រិយមិត្តទស្សនារូបភាពខាងក្រោមនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​