ពុទ្ធោ! ក្រោយរកឃើញកុមារាចុងក្រោយ អ្នកនាងស្រី អូន រំជួលចិត្តពេកក៏ឧត្តម្ភជាថវិកាដល់ក្រុមគ្រួសារចំនួន (មានវីដេអូ)

53

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា មានហេតុការណ៍ ដ៏សែនរ..ន្ធ..ត់មួយ បានកើតឡើង ស្ថិតនៅចំណុច ទូកដរទទឹង នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពី ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ១៩:00 ហើយមូលហេតុ ដែលបណ្តាលឲ្យ ទូកដរលិចបែបនេះ គឺដោយសារតែ ម្ចាស់ទូក ដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោង សម្រាប់ការពារ ថែមទៀតផង។ ដោយឡែក នៅមុននេះបន្តិច នាព្រឹក ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២

សាកសពកុមារាចុងក្រោយ ត្រូវបានរកឃើញហើយ។ ក្នុងនោះ បើយោងតាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា “ទី​បំផុត​សាក​សព​កុមារា​ចុង​ក្រោយ​ ត្រូវ​បាន​រកឃើញ​ហើយ​ គិត​មក​ត្រឹម ​ថ្ងៃ​ទី១៥​ ខែ​តុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​៦:១៥ នាទី​ព្រឹក​ សាក​សព​កុមារា​ ឈ្មោះ​ មាស​ សុវណ្ណរាជ​ អាយុ​១៤ឆ្នាំ​ ត្រូវ​បាន​ក្រុម​សង្គ្រោះ​រកឃើញ​ហើយ​

សរុប​ចំនួន​១៥នាក់ ស្រី០៤នាក់ (ស្លាប់​១១នាក់​ ស្រី​០៣នាក់)។ យ៉ាងណាមិញ ក្រោយដឹងរឿងនេះ ធ្វើឲ្យ ស្រីអូន នៅមិនសុខទេ ក៏បានសម្រេចជូនថវិកា ដល់ទៅ 3000 $ ឯណោះ ដើម្បីចូលរួមរំលែកទុក្ខ ដល់គ្រួសារនៃសព។ នាយ ពាក់មី កីបានបញ្ជាក់បន្ថែមថា ៖

«ភរិយារបស់ខ្ញុំ​ បាននាំយកថវិកា ចំនួន 3000$​ ដែលជាថវិការ របស់​ ស្រីអូន​ ដើម្បីចូលរួមរំលែកទុក្ខ ​ដ៏ក្រៀមក្រំ ដល់ឪពុកម្តាយ ក្មួយៗ ​ដែលបានទទួល​ ម​រ​ណ​ភាព​ បើបងប្អូន ចង់ចូលរួមរំលែកទុក្ខ​ ដល់ឪពុកម្តាយ ក្មួយៗ បងប្អូនអាចចូលតាមរយៈខ្ញុំបាទបាន​ តាមកុង ABA. 015300007 Chemchanra»។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ