ក្តុកក្តួល! ក្រោយឃើញក្មេងៗមិនគួរជួបរឿងអកុសលក្នុងវ័យកំពុងសិក្សា ធ្វើអោយលោកកែវ វាសនា ទប់ចិត្តមិនបានក៏បង្ហោះរៀបរាប់ទាំងអួលដើម.កថា

56

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកប្រហែលជ្រាបដឹងហើយថា តាំងពីយប់ថ្ងៃទី ១៣ រហូតមកដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ នេះ មហាជនជាច្រើនកំពុងតែមានការសោកសង្រេងយ៉ាងខ្លាំងនូវរឿងដ៏គួឱ្យរ..ន្ធ..ត់នៃករណីលិចទូកដទទឹង នៅស្រុកលើកដែក ដែលបានកើតហេតុនៅចំណុចទូកដទទឹង ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។តួយ៉ាង គិតមកដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ វេលា ១៤ និង ៤៥ នាទី

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានរកឃើញជងរងគ្រោះសរុបចំនួន ១៤ នាក់ ក្នុងនោះស្លា…ប់ ១០ នាក់ (ស្រី ៣ នាក់) និង នៅសល់ ១ នាក់ទៀតអាយុ ១៤ ឆ្នាំបាត់ខ្លួន ខណៈអាជ្ញាធរកំពុងខ្នះដៃខ្នះជើងតាមស្វែងរកបន្ត។ដោយឡែក សោដនាកម្មនៃការបាត់បង់ក្មេងៗជាច្រើនខាងលើនេះ ក៏បានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើនបានបង្ហោះសារចូលរួមរំលែកទុក្ខនៃគ្រួសារ និង មានការសោកស្តាយយ៉ាងខ្លាំងនៃការបាត់បង់កូនៗ ដែលជាវ័យពេញស្រឡាញ់ និង កំពុងសិក្សាស្រូបយកចំណេះវិជ្ជាផងនោះ។

យ៉ាងណាមិញ ក្រឡេកទៅមើលសិល្បករ សិល្បការិនី ក៏ដូចគ្នា ក៏បានបង្ហោះសាររំលែកទុក្ខជាបន្តបន្ទាប់ ក្នុងនោះក៏មានតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក កែវ វាសនា មួយរូបដែរ ដែលលោកនឹកអាណិតដល់ក្មេងៗយ៉ាងខ្លាំង។ លោក កែវ វាសនា បានរៀបរាប់ថា ៖ «ចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសពផង! សោកស្តាយណាស់ក្មួយៗកំពុងពេញសិក្សា បែរជាត្រូវជួបរឿងអកុសលបែបនេះទៅវិញ។ សូមឱ្យក្មួយៗទៅឱ្យបានស្ងប់ ហើយកើតជាតិណាៗកុំឱ្យអភ័ព្វដូចជាតិនេះទៀត»៕