ក្តុកក្តួលណាស់! ទស្សនាទិដ្ឋភាពម្តាយឪពុក សិស្សសាលា ស្រែកយំចាំមើលកូនខ្លួនឯងធ្វើអោយតារាចម្រៀងសុខ ពិសី បង្ហោះសារទាំងរំជួលចិត្តថា (មានវីដេអូ)

91

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានជ្របដឹងហើយថា មានហេតុការណ៍ដ៏សែនរន្ធត់មួយបានកើតឡើង កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ១៩:00 ស្ថិតនៅចំណុច ទូកដរទទឹង នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ហើយមូលហេតុដែលបណ្តាលឲ្យទូកដរលិចបែបនេះ គឺដោយសារតែ ម្ចាស់ទូក ដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោង

សម្រាប់ការពារ ថែមទៀតផង។ យ៉ាងណាមិញ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានបញ្ជាក់បន្ថែម ថា ៖ «ព័ត៌មាន​បន្ថែម ស្នងការដ្ឋាននគរបាលខេត្តកណ្តាល: គិតមកត្រឹម ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី ព្រឹក ស្តីពីការស្រាវជ្រាវរុករកជួយសង្គ្រោះជនរងគ្រោះដែលបាត់ខ្លួនក្នុងឧបទ្ទវហេតុ (លិចទូកដរទទឹង) សរុប​ចំនួន​១៥នាក់​ ស្រី​៤នាក់​ មកដល់ពេលនេះ បានរកឃើញស.ព ជនរងគ្រោះ ចំនួន០២នាក់​ បន្ថែមទៀត មានដូចខាងក្រោម÷

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • ១-ឈ្មោះ ឧត្ដម​ មុន្នី​ ភេទប្រុសអាយុ ១៣ឆ្នាំ មុខរបរសិស្ស
  • ២-ឈ្មោះ សុន​ សុផាត​ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រកឃើញសរុបចំនួន ១២នាក់ ស្លាប់០៨នាក់ (ស្រី០១នាក់)។​ នៅសល់ចំនួន០៣នាក់​ ស្រី​០២នាក់ មានឈ្មោះដូចខាងក្រោម:

  • ១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស
  • ២-ឈ្មោះ សុវត្ថិ លក្ខិណា ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស
  • ៣-ឈ្មោះ រី ស្រីលីន អាយុ១២ឆ្នាំ ភេទស្រី មុខរបរសិស្ស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ តារាចម្រៀង ដ៏ល្បី សុខ ពិសី ឃើញទិដ្ឋភាព ម្តាយឪពុក កំពុងស្រែកយំ បែបនេះ ធ្វើឲ្យ  ទប់ទឹកភ្នែកលែងជាប់ហើយ ដល់ថ្នាក់ និយាយអួលដើម.ក ថា ៖ «នាងខ្ញុំសូមចូលរួមរំលែកទុក្ខផង ខ្លោចចិត្តណាស់លោកអើយ»។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ