អុញនោះ! ស្ងាត់ៗនាយចឺម បង្ហោះរូបមួយសន្លឹកជាមួយសង្សារចាស់២នាក់ជាពិសេសផ្តាំសារយ៉ាងចាក់ដោតថា

52

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា តារាចម្រៀងកំពុងពេញនិយមក្នុងស្រទាប់យុវវ័យ នាយចឺម បានប្រកាសថាខ្លួននៅ Single គ្មានជាប់ជំពាក់រឿងស្នេហាជាថ្មី ខណៈតារាប្រុសរូបនេះ និង អ្នកមេម៉ាយ សេង សុខឃីម បានបញ្ចប់ចំណងស្នេហ៍ក្រោយទាក់ទងគ្នាជាង ១ ឆ្នាំ។ដោយឡែក ក្រោយប្រកាសបែកសង្សារលើកទី ៤ នេះ នាយចឺម កាន់តែត្រូវមហាជន និង អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនលើកឡើងថា លោកគឺជាបុរសសម្បូរស្នេហ៍ ព្រោះថាអតីតគូស្នេហ៍របស់តារាចម្រៀងវ័យក្មេងរូបនេះទាំង ៤ រូប

សុទ្ធតែជាអ្នកសិល្បៈមានរូបសម្រស់ស្រស់ស្អាត សាច់សខ្ចី ។យ៉ាងណាមិញ រឿងដែលមហាជនភ្ញាក់ផ្អើលបំផុត ថ្មីៗនេះ នាយចឺម បានបង្ហោះរូបថតមួយប៉ុស្ដិ៍នៅលើហ្វេសប៊ុក ដែលលោកបានថតជាមួយអតីតមិត្តស្រីដល់ទៅ ២ នាក់ គឺកញ្ញា អៀ ម៉េងលិ និង កញ្ញា ហ្វាហ្វា បង្កឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីបណ្ដាអ្នកគាំទ្រ ដោយក្នុងនោះមានការបញ្ចេញយោបល់ចំអន់ឱ្យតារាប្រុសរូបនេះជាច្រើន ក្នុងអត្ថន័យលេងសើចផ្សេងៗគ្នា។
កញ្ញា អៀ ម៉េងលិ, នាយចឺម និង កញ្ញា ហ្វាហ្វាក្នុងនោះដែរ

ក្រៅពីបង្ហាញមុខអតីតសង្សារក្នុងរូបថតតែ ១ ប៉ុស្ដិ៍នេះ នាយចឺម ថែមទាំងបានសរសេរ Caption ថា ៖ «គួរតែសរសេរ Caption ថាម៉េចទៅបងប្អូន? (ហាមជេរ) នឹក Ex»។ វាមិនមែនជារឿងចៃដន្យឡើយ ការបង្ហាញភាពស្និទ្ធស្នាលជាមួយសង្សារចាស់ម្ដងដល់ទៅ ២ នាក់នេះ ស្របពេលដែល នាយចឺម ត្រលប់មកប្រើឈ្មោះ Single ម្ដងទៀត ទើបធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍លើសកម្មភាពរបស់ពួកគេ៕