អុញនោះ! ក្រោយបានជួបផ្ទាល់ជាមួយស្រីណុច រួចមកស្រាប់តែអ្នកនាងពេជ្រ សោភា ផ្តាំទៅអ្នកចង់ជួយយកមុខកប់ៗមាត់ថា

68

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនដែលទស្សនាកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី វគ្គប្រឡងប្រជែង The Blind Audition សប្ដាហ៍ទី ២ កាលពីរាត្រីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២២ កន្លងទៅច្បាស់ជាបានជ្រាបមកហើយនូវរឿងរ៉ាវរបស់កុមារីអាយុ ១០ ឆ្នាំ មកពីខេត្តមណ្ឌលគិរី ថា ស្រីណុច ដែលបង្ហាញសមត្ថភាព និង និយាយរៀបរាប់ពីជីវិតតស៊ូទាំងវ័យក្មេងរបស់នាងយ៉ាងរំជួលចិត្ត។កាលនោះ ទោះបីជាការបង្ហាញសមត្ថភាពរបស់កុមារីរូបនេះ មិនអាចទទួលបានការបង្វិលកៅអីពីគណៈកម្មការអាចទៅវគ្គបន្តមែន តែនាងបានធ្វើឱ្យមហាជនអ្នកតាមដានកម្មវិធីនេះ បង្ហាញការចាប់អារម្មណ៍ដោយក្ដីអាណិតរំជួលចិត្តស្រក់ទឹកភ្នែកតាមគ្រប់គ្នា

ខណៈបានស្ដាប់ពីជីវិតពិតរបស់នាងកម្សត់ និង មានការតស៊ូខ្លាំង។ដោយឡែក ក្រោយមើលឃើញពីខ្សែជីវិត និង ការតស៊ូរបស់កុមារី ថា ស្រីណុច ហើយ គេក៏សង្កេតឃើញមានបណ្តាសប្បុរសជនជាច្រើនបានប្រកាសស្វែងរកក្មួយស្រីតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីជួយដល់ក្មួយស្រី និង ឪពុកជាបន្តបន្ទាប់ផងដែរ។ក្នុងនោះ គេក៏ឃើញមានតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ក៏បានលេចវត្តមានក្នុងការជួយដល់កុមារី ថា ស្រីណុច ដូចគ្នា ដោយនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ នេះ កុមារីកម្សត់ខាងលើ បានទៅជួបផ្ទាល់នៅឯក្រុមហ៊ុនរបស់ អ្នកនាង ពេជ្រ សោភា។តួយ៉ាង ស្របពេលបានជួបកុមារី ថា ស្រីណុច និង បានផ្តល់ជាថវិកាខ្លះផងនោះ អ្នកនាង ពេជ្រ សោភា ក៏បានធ្វើរឿងគួរឱ្យសរសើរមួយ

តាមរយៈការបញ្ជាក់នៅលើសារមួយដោយរៀបរាប់ថា៖ «បើបងប្អូនពិតជាចង់ជួយមែន គឺឱ្យគ្នាបានរៀន។ មានចរិតល្អ សំឡេងអាចប្រើបានច្រើន ទាំងបទញាក់ និង ស្លូ។ ឱ្យសាកច្រៀងឱ្យស្តាប់ មិនល្អទាំងអស់ តែអាចនិយាយថា ធំឡើងអាចច្រៀងបានច្រើន។ ចូលចិត្តលេងហ្គីតា! ពូកែ តែមីងសុំឱ្យក្មួយរៀនសូត្រសិន។ ឱ្យសរសេរពាក្យក្នុងចិត្តសម្រាប់ជួយគ្រួសារនាថ្ងៃមុខ។ ជីវិតជាការតស៊ូ! គាត់នៅក្មេងណាស់ សម្រាប់ខ្ញុំគិត បើចង់ជួយគាត់គួរឱ្យគាត់បានរៀនសូត្រ កុំយកពេលគ្នារៀនមកឱ្យគ្នាធ្វើការ គឺអាចបែកគំនិតក្មេង។ បើស្រលាញ់ពិត អាណិតពិត ជួយគ្នាឱ្យបានរៀន។ មួយទៀត ហៅកែចាក់ច្រមុះ ថតសម្អាង!

ការពិតគ្នាចង់មានកន្លែងនៅភ្នំពេញ ចង់មើលពាក្យក្នុងចិត្តគាត់សសេរនោះទេ? ខ្ញុំសុំមិនថតវីដេអូ ព្រោះមិនដឹងថតធ្វើអី! សូមអរគុណ»។ជាការពិត សាររបស់អ្នកនាង ពេជ្រ សោភា ខាងលើ គឺមានគោលបំណងចង់ឱ្យអ្នកផ្តល់ជំនួញ​ គិតគូរការរៀនសូត្រដល់កុមារី ថា ស្រីណុច ជាចម្បង ក៏ព្រោះតែនាងតូចទើបតែមានអាយុប្រមាណ ១០ ឆ្នាំ តែប៉ុណ្ណោះ។ ជាងនេះ អ្នកនាង ពេជ្រ សោភា ក៏បានបញ្ជាក់ និង ឆ្លើយតមការបញ្ចេញមតិ ជាមួយអ្នកគាំទ្រហួសចិត្តថា ក្មេងទើបអាយុ ១០ ឆ្នាំ តែមានអ្នកចង់ជួយហៅទៅ ចាក់ច្រមុះឱ្យស្រួចទៅវិញ៕