អុញនោះ! លោកទ្រី សក្កដា បង្ហោះសារផ្កែផ្កាដៀមដាមដាក់តារាល្បីអូន ស្អាត ឡើងចំៗស្ទើរចត់បាយថា

83

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនដែលនិយមលស្តាប់និងគាំទ្រតារាចម្រៀង និង អ្នកនិពន្ធ Original song លោក Ah Da Sakada ឬ ទ្រី សក្កដា ម្ចាស់បទ «ម្នាក់ឯងរហូត» ប្រាកដជាធ្លាប់បានស្គាល់មកហើយពីស្នាដៃជាច្រើនរបស់តារាប្រុសរូបនេះ។ក្រោយពីស្ងប់ស្ងាត់មួយរយៈធំមកនេះ ស្រាប់តែថ្មីៗនេះ លោក ទ្រី សក្កដា ឬហៅថា លោក Ah Da Sakada ហាក់អស់ការអត់ធ្មត់ទៀត ដោយបានបង្ហោះសារទៅកាន់បុគ្គលម្នាក់ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាបុរសអ្នកលក់អនឡាញដ៏ល្បី មានផេកហ្វេសប៊ុកឈ្មោះ Oun Sart ថា ៖ «នេះបងប្អូនយើងជួយធ្វើការវិនិច្ឆ័យទាំងអស់គ្នា​! ខ្ញុំតំណាងឱ្យមេក្រុម​ សំឡេងរីខត​ បានលាក់រឿងរ៉ាវនេះទុកក្នុងបេះដូង​ ១ ឆ្នាំ និង ១១ ថ្ងៃហេីយ​! ស្រាប់តែថ្ងៃនេះខ្ញុំបានឃើញតួឯក MV «ឃើញហើយស្អាតណាស់» ចេញវីដេអូអប់រំគេ​ថា​ ៖

«ពេលក្រគេមើលងាយ​ មនុស្សខ្លះនិយាយដោយមិនបានយកខួរគិត​» ពិតជាចាក់ដោតមែន! សាច់រឿងខ្ញុំបានកើតឡើងតាំងពីមួយឆ្នាំមុន ខ្ញុំ និង គាត់ច្រៀងនៅក្រុមតែមួយ​ តែថ្ងៃមួយសុខៗស្រាប់លេច Message នេះមកក្នុងគ្រុបទាំងមូល​ ទីមួយមូលហេតុអ្វីហៅឈ្មោះខ្ញុំ តែផ្ញេីចូលគ្រុបទាំងមូល ទាំងដែលខ្ញុំជាមេក្រុម? ម៉េចមិនផ្ញើ Private មក? ទីពីរ​ សួរថារាល់ថ្ងៃអូនឯងមាក់ងាយអ្នកសិល្បៈដល់ថ្នាក់ហ្នឹង? ហើយបើចឹងបងផុសរូប ឬ ចម្រៀងប្អូនក្នុង​ Page Somleng Records ប្អូន​ Share ធ្វើអី? ហើយប្អូននឹកឃើញអីមកប្រាប់បងថាកុំឱ្យ​ Share រូបប្អូនផ្តេសផ្តាស? នែពៅមាសហ្អា​ មុនចេញវីដេអូអប់រំគេ​ អប់រំខ្លួនឯងសិន​ អប់រំពីសុជីធម៌ក្នុងការនិយាយស្តី​! សម្តីប្អូនដូចយកកាំបិតមកចាក់បេះដូងអ្នកសិល្បៈដូចបងអ៊ីចឹង​ បងទទួលស្គាល់បងមិនមែនជាអ្នកលក់ online មានលុយយលាន$ដូចប្អូនមែន​

តែការងារបងថ្លៃថ្នូរណាស់អូន​ បងគោរពស្រឡាញ់ការងារដែលបងធ្វើ ទោះបានកម្រៃត្រឹមចិញ្ចឹមជីវិតមួយរស់ជាមួយគ្រួសារបងក៏ដោយ​! អូនកុំតាំងខ្លួនជាមនុស្សអស្ចារ្យពេក​ ព្រោះទាំងអូនទាំងបងនៅដើរលើដីតើមិនទាន់ដើរលើអាកាសណា! អ៊ីចឹងបងរស់នៅបែបបង​ អូនរស់នៅបែបអូន​ គោរពឱ្យតម្លៃគេផង​ កុំមាក់ងាយគេពេក ឮអត់? អ្នកទាំងអស់គ្នាសូមជួយមេីល Message នេះ​ ហើយប្រាប់មើលសម្តីបែបនេះសមនឹងប្រេីមកមេក្រុមនៅក្នុងគ្រុបអត់? អ្នកទាំងអស់គ្នាត្រូវចាំ​ សម្តីទាំងនេះវាដក់ជាប់ក្នុងក្រអៅបេះដូងខ្ញុំ និង ឆាបឆួលរាល់ពេលដែលខ្ញុំបើកឃើញរូបម្នាក់ហ្នឹងម្តងៗ!

យល់អារម្មណ៍ហ្នឹងអត់? សំខាន់ Block ខ្ញុំចោលទាំងខ្ញុំមិនបានឆ្លើយតបវែកញែកហើយ​ ខ្ញុំឆាតទៅសួរ​ Page អត់តបទៀត! បើសុខៗខ្ញុំទៅដៀលក្បាលអ្នកឯងវិញទាំងដែលអ្នកឯងអត់ដឹងខ្លួនខុសអី​ អ្នកឯងខឹងអត់? ដោយក្តីគោរពពីខ្ញុំបាទ សក្កដា ដែលត្រូវតួសម្តែង MV «ឃើញហើយស្អាតណាស់» ដៀលកាលពីមួយឆ្នាំមុន»។ ក្រោយការបង្ហោះសារពីលោក ទ្រី សក្កដា មិនបានប៉ុន្មានផង ស្រាប់តែគេបានឃើញម្ចាស់ផេក Oun Sart បានបង្ហោះសារខ្លីមួយថា ៖ «ពុកម៉ែបងប្អូនតើខ្ញុំធ្វើបែបណា រស់បែបណាទើប អាចផ្គាប់ចិត្តគេបាន? ជួយប្រាប់ខ្ញុំផងបានទេ»។ យ៉ាងណាមិញ នៅពីក្រោមផុសនេះ គេក៏សង្កេតឃើញម្ចាស់ផេក Oun Sart បានបង្ហាញឱ្យដឹងដែរថា សំណេរក្នុងឈែតដែលលោកបានសរសេរកន្លងទៅនោះគ្រាន់តែជាសំណេរលោកសរសេរលាក្រុមប៉ុណ្ណោះ មិនបានមើលងាយនរណានោះឡើយ៕