រំភើបជំនួស! អ្នកនាង Love Riya ក្នុងថ្ងៃខួបកំណើតកូនស្រីសំណប់ចិត្ត រៀបចំកម្មវិធីឡើងអធិអធមជាពិសេសអូនទែន ទែន តែងខ្លួនស្រស់ស្អាតគួរអោយក្នាញ់ណាស់ (មានវីដេអូ)

133

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាហ្វេសប៊ុកអ្នកនាង Love Riya ដែលជាអ្នកលក់ឡេដ៏ល្បីឈ្មោះមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត មានលុយឡាន ផ្ទះវីឡា ជាពិសេសមានមុខជំនួញជាច្រើននៅក្នុងដៃទៀតផង៕ សូមរំលឹកបន្តិចផងដែរថា អ្នកនាង ធ្លាប់បានរៀបការម្តងហើយតែលែងលះគ្នាវិញ ដោយបន្សល់បាននូវកូនស្រីដ៏គួរអោយស្រលាញ់មួយគឺអូន ទែនៗ។ មិនទាន់បានប៉ុន្មានផង ស្រាប់តែ អ្នកនាង Love Riya បានស្គាល់កំលោះរូបសង្ហារម្នាក់មានមុខងារជាមន្រ្តីប៉ូលីសគឺលោក ហេង គីមហៀង៕ ក្នុងនោះដែរ ក្រោយស្វែងយល់ចិត្តមួយរយៈពេលខ្លីមក អ្នកទាំង ២

បានសម្រេចចិត្តចូលរោងការជាមួយគ្នាតាមប្រពៃណីខ្មែរហើយដែលកម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ។  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តួយ៉ាង ក្រោយរៀបការរួច គេឃើញ អ្នកទាំងពីរ តែងតែបង្ហាញ ស្នាមញញឹម ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តង

ព្រមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់ ពិសេស Love Riya កំពុងមានផ្ទៃពោះកូនទី 2 ហើយ បានជាង 7 ខែ ជាមួយ លោក គីមហៀង ស្វាមីក្រោយ ធ្វើឲ្យ អ្នកទំាងពីររំភើបចិត្តស្ទើរហោះ ព្រោះការប៉ងប្រាថ្នារបស់ខ្លួន បានសម្រេចហើយ។ យ៉ាងណាមិញ កាលពី ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ ម្សិលម៉ិញនេះ Love Riya បានធ្វើកម្មវិធីដ៏អធិកអធមមួយឲ្យ អូនទែនទែន ក្នុងថ្ងៃខួបកំណើត ពិសេស អូនទែនទែន គ្រប់ទឹកហ្មងឆ្នាំនេះ ដោយទទួលបានកាដូដ៏ធំញាក់សាច់ ពីម៉ាក់ៗ នោះគឺខ្សែក ដាំសុទ្ធតែពេជ្រឡើងចាំងមួយខ្សែ

និងគ្រឿងអលង្ការឡើងមួយឈុតទៀត ក្នុងថ្ងៃខួបកំណើត អាយុ 3 ឆ្នាំ ដល់ថ្នាក់ ធ្វើឲ្យ អូនទែនទែន ស្រែកហ៊ោសប្បាយពេញផ្ទះ ក្នុងនោះ លោក គីមហៀង បានជូនពរកូនស្រីថា ៖ «រីករាយថ្ងៃកំណើតណាកូនស្រី ប៉ាជូនពរអោយកូន ជួបតែ សំណាងល្អ ក្នុងឆាកជីវិត​ ជាក្មេង ដែលមានប្រាជ្ញាឈ្លាសវៃ​ ជោគជ័យ​ក្នុងជីវិត​ ជាពិសេស​សុខភាពល្អបរិបូរណ៍ ពេញមួយជីវិតផងដែរ, រីករាយ ថ្ងៃខួបកំណើត កូនស្រី សំឡាញ់របស់មាំមី មាំមី សូមជូនពរអោយកូន សុខភាពល្អ ធំឡើង រៀនពូកែ ឆ្លាតវៃ ជាគំរូដល់សង្គម I love u ទែនទែន»។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​