ញ៉ាក់សាច់! មេតុងទីនអនឡាញ ចែកា ស្ងាត់ៗទិញឡានស៊េរីទំនើបម៉ាក Ferrari 488 GTB ដែលមានតម្លៃរហូតដល់ទៅ

140

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ អ្នកនាង អឿន ម៉ូលីកា ហៅចែកា នោះ ដែលជា អតីតារាចម្រៀង និងជាអគ្គនាយិការ ក្រុមហ៊ុន អិនខេ ម៉ូលីកា ប៊ីយូធីត្រឌីង ខូអិលធីឌី ។ អតីតតារាចម្រៀងស្រី ប្រចាំប្រផលិតកម្ម Rock អឿន ម៉ូលីកា រូបនេះ ក្រោយរៀបការ បានសម្រាលកូនស្រី ដោយជោគជ័យ ទាំងម្តាយ និងកូន មានសុខភាពល្អណាស់។ កូនស្រី របស់ ចែកា មានមុខមាត់

កាត់ទៅរកប៉ាៗរបស់គេ មើលទៅគួរឲ្យស្រឡាញ់ និងក្នាញ់ខ្លាំងណាស់ ឈ្មោះ នុណ ច័នម៉ូនីតា។ ក្នុងនោះដែរ គូស្នេហ៍​តារា​១​គូ​នេះ ​ត្រូវបាន​គេ​សរសើរ​ពី​ជីវភាព​របស់​ពួកគេ​ថា​ធូរធារ​ខ្លាំង ​ក្រោយ​ចាប់ដៃគ្នា​ជាង​២​ឆ្នាំ​នេះ​ ដោយ​ពេលនេះ​ មានផ្ទះ​យ៉ាង​ប្រណិត​ និង​ជិះ​រថយន្ត​ទំនើបៗ ​ខណៈដែល​អ្នក​ទាំងពីរ​ក៏​តែងតែ​បាន​លេចមុខ​ធ្វើ​កម្មវិធី​សប្បុរសធម៌​ជា​បន្ដបន្ទាប់​ផងដែរ

តាមរយៈ​ការផ្ដល់​ជំនួយ​ដល់​តារា​ចាស់ជរា​គ្មាន​ទីពឹង​និង​ជនទីទ័លក្រ​មួយចំនួន​ជាដើម​។ យ៉ាងណាមិញ ព្រោះតែជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួប ទើបធ្វើឲ្យ ចែកា មានលទ្ធភាព ទិញផ្ទះដ៏ធំមួយទៀតហើយ ព្រមទំាងបានធ្វើពិធីឡើងគេហដ្ឋានថ្មី រួចហើយផងដែរ មើលទៅ ពិតជាអធិកអធម ខ្លាំងណាស់។

អត់ទាន់អស់ទេ ម្សិលម៉ិញនេះទៀត នាថ្ងៃទី ១០ ខែតុលា​ ឆ្នាំ ២០២២ ចែកា បានទិញរថយន្តទំនើបមួយគ្រឿងចូលផ្ទះទៀតបាត់ ម៉ាក Ferrari តម្លៃរហូតដល់ទៅ 35 ម៉ឺនដុល្លារ ឯណោះ ពិតជាថ្លៃខ្លាំងណាស់។ ម៉ូលីកា បញ្ជាក់ប្រាប់បន្ថែមថា “ស្វាគមន៍សមាជិកថ្មី….តំលៃរៀងអេមជាងមុនតិច 350000$$$”។ ចែកា បានបង្ហោះសារជាបន្តបន្ទាប់ដោយប្រាប់ថា “យល់សប្ដិថាបាននៅក្បែរបង ឥឡូវបានក្បែរមែនហើយ My Crush Mo Lika Ferrari 488 GTB “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​