មិនធម្មតា! ទម្លាយរូបភាពស្រស់ស្អាតជាច្រើនសន្លឹករបស់បងស្រី អូនរាជ មើលជ្រុងណាក៏ស្អាតដែរ (មានវីដេអូ)

63

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថាកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ ពិភពលោក The Voice Kids Cambodia រដូវកាលទី 3 សប្តាហ៍ទី 2 បានចាប់ផ្តើមទៀតហើយ ហើយប្អូនៗ ដែលបានមកប្រឡង ក៏មិនចាញ់សប្តាហ៍មុនៗប៉ុន្មានឡើយ ដោយបានបញ្ចេញទឹកដមសំនៀង សុទ្ធតែពីរោះៗ

ជាប់ចិត្ត កាលពី ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ។ក្នុងនោះ មានមហាជនមិនតិចនាក់ទេ ផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើក្មេងប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ វាសនា ធិណារាជ ដោយលើកយកចម្រៀងមួយបទមកធ្វើការប្រកួត ក្រោមចំណងជើងថា “ចាំបាត់ៗ” ដោយឡែក​អ្នកនាង ឱក សុគន្ធកញ្ញា ជាសង្សាខ្លួន

ហើយសុំច្រៀងមួយបទទៀត ក្រោមចំណងជើងថា “ពេលវេលា” អត់អស់ចិត្តក៏បបួល សុគន្ធ និសា មួយទៀត។ ខណៈពេលកំពុងច្រៀង អូនរាជ ចូលតួណាស់ មានទំាងប៉ះចង្កា និងចាប់ដៃ តារាចម្រៀង សុគន្ធ និសា ទៀត។ មិនយូរប៉ុន្មាន សុគន្ធ និសា ក៏បានទន់ជង្គង់ ដួលលើឥដ្ឋ ស្ទើរមិនគួរឲ្យ និងនឹកស្មានដល់ថា អូនរាជ បែរជាជ្រើសរើសយកពូ ហ្សូណូ ជាគ្រូបង្វឹក ទាល់តែសោះ។