រំភើបជំនួស! លោកថមមី ចំថ្ងៃខួបកំណើតកូនស្រី លេងទៅ Surprise រថយន្តស៊េរីទំនើប BMW ទៅកាន់ភរិយាដែលមានតម្លៃរហូត (មានវីដេអូ)

53

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបស្គាល់ច្បាស់ហើយ​ អ្នកនាង សួស វីសា គឺជា តារាចម្រៀងដ៏ល្បីម្នាក់ នៅក្នុងផលិតកម្មរស្មីហង្សមាស ហើយមានបទចម្រៀងបែបមនោសញ្ចេតនា ច្រើនណាស់ របស់ វីសា នៅតែបំពេរអារម្មណ៍ អ្នកស្តាប់ឲ្យលង់ដដែល ស្តាប់ប៉ុន្មានដង ក៏មិនចេះជិនណាយ និងធុញទ្រាន់ឡើយ កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត។ អ្នកនាង​សួស វី​ហ្សា និង លោក​ថ​មមី បានសម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ឆ្នាំ ២០១៩

ក្រោយពី​ពួកគេ បាន​តស៊ូ និង​ស្វែង​យល់ចិត្ត​គ្នា​ប្រមាណ​ជាង​៤​ឆ្នាំ។ក្រោយ​រៀបការ ពួក​គេក៏​ទទួល​ចំណងដៃ​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ ថង សា​ម៉ូ​លី​ណា ហៅ Jenny កើត​នៅ​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០២០​វេលា​ម៉ោង​៩​និង​០៩​នាទី​ព្រឹក នៅ មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អ​រៀន​ដា។រំលឹក​​​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​រយៈពេល​២​ឆ្នាំ កាលពី​​អំឡុងឆ្នាំ២០២១​របស់​ពួកគេ, លោក​ថ​មមី បាន​ធ្វើ​ឲ្យ​អ្នកនាង សួស វី​ហ្សា រំភើបចិត្ត មិន​ស្ទើរ​នោះ​ទេ

ដោយ​លោក បាន​រំលឹក​អនុស្សាវរីយ៍​ជាច្រើន​កាល​នៅ​គ្រាក្រ និង​​​ធ្វើតាម​ការសន្យា ដោយ​នាំ​ភរិយា​របស់​ខ្លួន​ទៅ​ជិះ​កន្ទុំរុយ​ទៀត​ផង។នៅ​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​នេះ​ដែរ ពួកគេ បាន​ពញ្ញាក់​អារម្មណ៍​គ្នា​រៀង​ៗ​ខ្លួន ដោយ​អ្នកនាង សួស វី​ហ្សា បាន​យក​នំ​ខេ​ក ជាមួយ​នឹង​នាឡិកា ទៅ​ស៊ុប​ប្រាយ​ប្ដី​ ដល់​ក្រុមហ៊ុន​។ តែ​ជា​ការ​ឆ្លើយតប ថ​មមី បែរជា​ស៊ុប​ប្រាយ​តប​ទៅវិញ​យ៉ាង​ភ្ញាក់ផ្អើល តាមរយៈ​ការទិញ​រថយន្ត​យ៉ាង​ទំនើប​ជូន​ភរិយា​នោះ។យ៉ាងណាមិញ កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២២ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ លោក ថមមី បានទិញឡាណទំនើបមួយគ្រឿងម៉ាក BMW ពិតជាអេមណាស់

ដោយសារទ្វារសងខាងបើកទៅលើទៀត ក្នុងនោះលោក​ថម មីបានបញ្ជាក់ថា ៖ «​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាដូសម្រាប់មនុស្សជាទីស្រលាញ់ទាំង២នាក់ ក្នុងថ្ងៃកំណើតកូនស្រី ថង សាម៉ូលីណា 09.10.2022 តែសំខាន់អស់កន្លែងចតហើយ អ្នកជិតខាង ទាំងអស់គ្នា ខ្ញុំសូមអធ្យាស្រ័យផង ចំពោះការចតហ៊ាពេញដល់មុខផ្ទះបងប្អូន ដោយសារតែទីធ្លាចង្អៀត ខ្ញុំនឹងសន្យា ឆ្នាំក្រោយ សន្សំលុយរកផ្ទះ មានទីធ្លាធំជាងហ្នឹង អាចចតបាន ពេលនេះ តាមលទ្ធភាពសិន បងប្អូន មានតែអ្នកចូលចិត្ត Toy ដូចគ្នា បានយល់អារម្មណ៍នេះ»៕ សូមបញ្ជាក់ផងដែរថា រថយន្តស៊េរីទំនើបនេះមានតម្លៃរហូតដល់ទៅ $105,000 ៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ