ថាមែនៗ! ក្រោយភ្ជាប់ពាក្យរួច ស្រីនា បង្ហោះវីដេអូទម្លាយរឿងអតីតកាល ២ ឆ្នាំ​មុនថា (មានវីដេអូ)

67

ភ្នំពេញ ៖ នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២២ ម្សិលមិញនេះ ជុំវិញរឿងរបស់ YouTuber ប្រុសស្រីល្បីឈ្មោះ ហេង វិសាល និង ជា ស្រីនា បានដឹកដៃគ្នាភ្ជាប់ពាក្យ ពិតជារឿងដ៏ភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង សម្រាប់មហាជនអ្នកគាំទ្ររបស់អ្នកទាំងពីរ ក៏ព្រោះតែកន្លងមកពួកគេពុំបានបើកប្រកាសពីចំណងស្នេហាជាសាធារណៈឡើយ ស្រាប់តែស្ងាត់ៗក៏មានដំណឹងល្អបែបនេះ។ជាក់ស្តែង និយាយពីទំនាក់ទំនងរវាង គូដណ្ដឹងមួយគូនេះ

កាលពីកន្លងទៅ មហាជនអ្នកគាំទ្របានជ្រាបហើយថា អ្នកទាំងពីរ គ្រាន់តែជាដៃគូការងារលើបណ្ដាញសង្គម ដែលតែងត្រូវបានមហាជនមើលឃើញពីភាពស័ក្តិសម និងបានដាក់ការសង្ស័យ ព្រមទាំងផ្គូរផង់ចង់ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នា ខណៈតែងឃើញសកម្មភាពកាយវិការផ្អែមល្ហែមនឹងគ្នាជាហូរហែ ប៉ុន្តែពុំដែលបានឃើញអ្នកទាំងពីរបើកបង្ហាញថាមានទំនាក់ស្នេហានឹងគ្នាឡើយ

ដែលជាហេតុធ្វើឱ្យមហាជនភ្ញាក់ផ្អើលបំផុត ពេលឃើញអ្នកទាំងពីរបានសម្រេចបើកបង្ហាញចំណងស្នេហ៍បែបច្បាស់លាស់ដោយការដឹកដៃគ្នាភ្ជាប់ពាក្យបែបនេះ។យ៉ាងណាមិញ ក្រោយពីបានភ្ជាប់ពាក្យរួចរាល់ ឃើញថា ជា ស្រីនា ក៏បានចេញវីដេអូធ្វើការបកស្រាយខ្លះៗជុំវិញទំនាក់ទំនងរបស់ នាង និង គូដណ្ដឹង លោក ហេង វិសាល ផងដែរ ដោយបានឱ្យដឹងថា អ្នកទាំងពីរ គឺបានលួចសាងចំណងស្នេហ៍នេះ អស់រយៈពេលជាង ២ ឆ្នាំ ជិត ៣ ឆ្នាំ មកហើយ ពោលគឺទាក់ទងគ្នាបែបជាស្នេហា Private រហូតមក៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ