ច្បាស់ការហើយ! ទីបំផុតហេង វិសាល និង ស្រីនា បានភ្ជាប់ពាក្យជាផ្លូវការហើយធ្វើអោយមហាជនជាច្រើនលាន់មាត់ថា (មានវីដេអូ)

71

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយកញ្ញា ជា ស្រីនា ដែលជា YouTuber ដ៏ល្បីឈ្មោះដោយនាងមានប្រជាប្រិយភាពខ្លាំង ស្ទើរមិនគួរឲ្យជឿត្រឹមរយៈពេលខ្លីប៉ុណ្ណោះ  ក្នុងនោះ នាងទើបបានបញ្ចប់ការសិក្សារយៈពេល4 ឆ្នាំ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Arizona សហរដ្ឋអាមេរិក ថែមទៀតផង។ យ៉ាងណាមិញ នាព្រឹក ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២២ ហ្វេនៗ ភ្ញាក់ព្រឺត ក្រោយទទួលបានដំណឹងថា កញ្ញា ជា ស្រីនា និង លោក ហេង វិសាល សម្រេចចូលរោងភ្ជាប់ពាក្យនៅថ្ងៃនេះបាត់

ដោយកម្មវិធីបានរៀបចំ និងធ្វើឡើងនៅឯ ដឹព្រមៀ សេនធ័រ សែនសុខ វេលាម៉ោង 2 រសៀលតែម្តង ក្នុងនោះ ហ្វេសប៊ុកមួយឈ្មោះ ខាន់ ដេគ័រ បានបញ្ជាក់ថា ៖ រួចរាល់ការងារ ភ្លឺល្មម សិរីមង្គល ពិធីពិសាស្លាដក់កន្សែង សម្រាប់ថ្ងៃពិសេស របស់ អាយដលសំដីផ្អែមទាំង២ (ហេង វិសាល, ស្រីនា) ស័ក្តិសមនឹងគ្នា រួសរាយ ស័ក្តិសមជាគូជីវិត ច្បាស់ៗ បងប្អូន អបអរសាទរអាយដលទាំងពីរ ជូនពរឲ្យមានសុភមង្គល ក្នុងជីវិតជានិច្ចនិរន្ដរ៍ តរៀងទៅ ០៩ តុលា ២០២២”។ ហើយ ហ្វេសប៊ុកមួយឈ្មោះ Jasmine Hang បានទំលាយរូបស្អាតៗចេញហើយ

ក្នុងថ្ងៃភ្ជាប់ពាក្យ ស្រី នា និង វិសាល ។ ក្នុងនោះ សូម្បីតែ ប៉ែន ចំរុង ក៏ភ្ញាក់ដែររួចនិយាយថា “Congratulations ប្អូនសម្លាញ់ទាំងពីរ ច្បាស់លាស់នៅ លេងមែនទែន សមគ្នាណាស់ ឌាំងwow”៕ ងាទៅហ្វេនៗ ជាច្រើនក៏បានចូល comment ព្រាតថា ៖ ឃើញផ្កាដេគ័រ ញាក់សាច់, Idol លេងមួយក្បាច់មក ដាច់ចង្កេះផ្កាឡើងត្រជាក់ភ្នែក, អើ បើកភ្នែកភ្លាម ស៊ុបប្រាយ តំាងព្រលឹម ថ្ងៃនេះ ក្រាស់ភ្ជាប់ពាក្យបាត់ អ៊ីចឹងបានយប់ម៉ិញឯងនេះដូច រសេះរសោះ គេងមិនចង់លក់ មិនមែនសេដទេ គឺអរជំនួស, រំជួលជំនួស អាយដល, ម៉េចដែរ អ្នកដែលថាគេថត MV, កប់ស៊េរីហ្មង។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ