ក្តុកក្តួលណាស់! ប្អូនស្រីថា ស្រីណុច មកពីស្រុកកោះញែក​ ខេត្តមណ្ឌលគីរី​ ធ្វើអោយអ្នកនាងឳក សុគន្ធកញ្ញា រំជួលចិត្តជាខ្លាំងដល់ថ្នាក់ស្រក់ទឹកភ្នែកដោយសារតែ (មានវីដេអូ)

67

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនធំបានជ្រាបដឹងហើយថា នារាត្រីថ្ងៃទី 08 ខែតុលា ឆ្នាំ​២០២២ កម្មវិធីប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ ពិភពលោក​ The Voice Kids Cambodia រដូវកាលទី3 វគ្គ The Blind Audition សប្ដាហ៍ទី 1 បានចាប់ផ្តើមហើយ ។ ក្នុងរដូវកាលទី 3 នេះ គេឃើញបេក្ខជនចូលមកប្រឡងសុទ្ធតែអេមៗណាស់

ជាមួយការតុបតែងខ្លួន យ៉ាងស្រស់ស្អាត ទាក់ភ្នែក។ ហើយក្នុងនោះ មានគណៈកម្មការ 3 រូប អង្គុយចាំស្តាប់ ការបញ្ចេញសំឡេង របស់ ប្អូនៗ ដើម្បីគោះប៊ូតុងជ្រើសរើសយក អ្នកជើងខ្លាំង។ដោយឡែក ក្រឡេកទៅមើលបេក្ខជនថា ស្រីណុច បានធ្លាក់ចេញពីកម្មវិធី ប៉ុន្តែនាងតូចរូបនេះបានធ្វើអោយគណៈកម្មការទាំង ៣ រូបរំជួលចិត្តជាខ្លាំងដល់ថ្នាក់សម្រក់ទឹកភ្នែកលើឆាក ដោយក្នុងនោះប្អូនស្រីបានរៀបរាប់ថា ៖

«កាលមកប្រឡងទាំងខ្វះខាតថវិកាធ្វេីដំណេីរ​ ឪពុកត្រឹមជាអ្នកស្ទូចត្រី​ ឯប្អូនស្រីត្រូវដេីររេីសស្វាយចន្ទីលក់ដេីម្បីរកលុយរៀន​ សូម្បីសំលៀកបំពាក់ល្អមួយកំផ្លេរមកប្រឡងក៏គ្មានផង​ បានគុណអ្នកគ្រូពេទ្យម្នាក់ឱ្យរ៉ូបមួយឈុតនេះ អរគុណ​ កំពូលតារាចម្រៀង​ ឱក​ សុគន្ធកញ្ញា​

សម្រាប់ទឹកចិត្តបានឧបត្ថម្ភប្រាក់ខ្លះទៅដល់ប្អូនស្រីកុមារី​ ថា​ ស្រីណុច​ ធ្វេីដំណេីរតាំងពីស្រុកកោះញែក​ ខេត្តមណ្ឌលគីរី​ ដេីម្បីចូលរួមប្រឡង​ The Voice Kids Cambodia សូមសរសេីរទឹកចិត្តប្អូនស្រី​ និងលោកឪពុកអ្នកមានគុណដ៏ធំធេងទោះលំបាកយ៉ាងណាក៏មិនបោះបង់ការតស៊ូព្យាយាមដែរ៕ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់