អុញនោះ! តារាហ្វេសប៊ុកលោក William Sathya យករូប​សម្ដេច​ព្រះ​មហាឃោសានន្ទមកកាត់ត ស្រាប់តែមហាជន រិះគន់ផាំងៗបែបនេះថា

68

ភ្នំពេញ​ ៖ ប្រិតយមិត្តពុកម៉ែបងប្អូនជាច្រើនជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២២ លោក William Sathya បានកាត់តរូបភាពរបស់តារាហ្វេសប៊ុក ទៅដាក់ជារូប​សម្ដេច​ព្រះ​មហាឃោសានន្ទ។ ទង្វើទាំងនេះ ត្រូវបានមហាជនក្នុងបណ្តាញសង្គមចាត់ទុកថាជាការប្រមាថ​ដល់ព្រះពុទ្ធ​សាសនា ​និង ​ប្រមាថដល់អង្គ​សម្ដេចព្រះមហា​ឃោសានន្ទ ​ដែលពេញ ១ ​ព្រះជន្ម​ព្រះ​អង្គ

​​លោកលះបង់​ព្រះវរកាយ ​ដើម្បីព្រះពុទ្ធសាសនា ​និង ​សុខសន្តិភាព​នៃជាតិកម្ពុជា។ ​នេះបើតាមការបង្ហោះ​ចេញពីផេកហ្វេសប៊ុក «បុរាណាចារ្យ»។ បើទោះបីជា គណនីហ្វេសប៊ុករបស់លោក William Sathya បានលុបរូប​ភាពចេញ​ហើយក៏ដោយ។ ​ប៉ុន្តែក៏មានមហាជន​ជាច្រើន នៅតែបន្តចែក​​រំលែករូប​ភាព​មួយ​នេះ​ពេញ​ក្នុង​​បណ្តាញសង្គម។ ​យ៉ាងណាមិញ ​មកទល់ពេលនេះ ​មិនទាន់មាន​ការបកស្រាយ​ណាមួយចេញ​ពីតារាហ្វេស​ប៊ុករូបនេះ​នៅឡើយនោះទេ៕​