អុញនោះ! អ្នកនាងពេជ្រ សូលីកា ចាប់ដៃគ្នាជាមួយថុល សុភិទិ ឡើងច្រៀងលើឆាក ស្រាប់តែលេចមុខលោក Han Kim ទៅមើលរួចពោលថា (មានវីដេអូ)

58

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា រយៈពេលជាង ១ ខែមកនេះ បន្ទាប់ពីទទួលបានជ័យលាភីលេខ ១ នៃកម្មវីធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ លោក លីម តិចម៉េង មានការមមាញឹមយ៉ាងខ្លាំងជាមួយនឹងការងារដែលសម្រុកចូលជាបន្តបន្ទាប់

ទាំងការអញ្ជើញចូលរួមកម្មវិធីសម្ភាសផ្សេងៗ ប្រគំតន្រ្តីជាច្រើនតាមខេត្តក្រុង ព្រមទាំងកំពុងថតបទចម្រៀង និង MV សឹងតែគ្មានពេលសម្រាក។ ដោយឡែក ក្រឡេកទៅមើល ភិទិ វិញម្តង កន្លងទៅ មានហ្វេនៗ មិនតិចនាក់ទេ កំពុងសង្ស័យខ្លាំង ពីទំនាក់ទំនងយ៉ាងស្និតស្នាលបំផុត រវាង ភិទិ និងតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង ពេជ្រ សូលីកា

ថាអ្នកទំាងពីរកំពុងទាក់ទងគ្នា រឿងស្នេហា និងបានបកស្រាយ និងបង្ហាញខ្លួន ក្នុងកម្មវិធី ផ្សេងៗមិនដែលដាច់ឡើយ។យ៉ាងណាមិញ នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២២ ភិទិ និង ពេជ្រ សូលីកា បានប៉ះគ្នាម្តងទៀតហើយ នៅ EDM-III Club ក្នុងទីក្រុងភ្នំពេញ ដោយបានបកស្រាយ ចម្រៀង ប៉ុន្មានបទ

សុទ្ធតែពីរោះៗ ពិសេស លើកនេះ អ្នកទំាងពីរ កាន់តែ sweet កប់ហ្មង ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ ស្រែកចង់បែក club ត្រង់ឈុត សូលីកា ហុចដៃទៅយក មីក្រូហ្វូ ភិទិ មកច្រៀង ហើយសម្លឹងកែវភ្នែកទៅរក ភិទិ ទំាងទឹកមុខស្រទន់ លាយឡំស្នាមញញឹម តិចៗ ដូចគូស្នេហ៍នឹងគ្នាអ៊ីចឹង ពិតជាល្អមើលណាស់។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ